KPT+
សមាធិជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ
ការធ្វើសមាធិមានផលប្រយោជន៍ខ្លាំង ពិសេសសម្រាប់អ្នកកំពុងរងសម្ពាធផ្លូវចិត្ត។ តាំងពីយូរយារណាស់មកហើយ សមាធិត្រូវបានគេទទួលស្គាល់ថាជាវិធីព្យាបាលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សុខភាពផ្លូវចិត្ត ពិសេសជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ។ ខាងក្រោមគន្លឹះទាំង ៦ ក្នុងការសមាធិដែលអាចជួយទាំងរាងកាយនិងផ្លូវចិត្តរបស់អ្នក៖
១. ពេលវេលាធ្វើសមាធិ

ជាទូទៅការធ្វើសមាធិនៅពេលព្រឹកអាចជួយកាត់បន្ថយភាពតានតឹងពេញមួយថ្ងៃ។ ជាពិសេសប្រសិនសមាធិមុនពេលចាប់ផ្ដើមសកម្មភាពប្រចាំថ្ងៃ វាអាចជំរុញផលិតភាពការងារកាន់តែប្រសើរ។ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សដែលពិបាកចូលដំណេក ការធ្វើសមាធិមុនពេលចូលគេងក៏ជាជាជម្រើសល្អដែរ។
យ៉ាងណាមិញ ពេលណាធ្វើសមាធិ មិនជាបញ្ហាចោទទេ សំខាន់អ្នកត្រូវញែកពេលជាក់លាក់មួយដើម្បីសមាធិឱ្យបានរាល់ថ្ងៃ ទើបផ្ដល់ប្រសិទ្ធភាពខ្ពស់ចំពោះសុខភាពផ្លូវកាយនិងផ្លូវចិត្ត។
២. ឥរិយាបថធ្វើសមាធិ

អ្នកខ្លះចូលចិត្តឈរ អ្នកខ្លះអង្គុយលើកៅអី និងអ្នកខ្លះទៀតអង្គុយពែនលើគ្រែ។ល។
ទោះបីអ្នកជ្រើសរើសជំហរណាក៏ដោយ ត្រូវប្រាកដថាវាជាជំហរដែលប្រើហើយ អាចជួយរក្សារយៈពេលនៃការអនុវត្តសមាធិបានស្រួលដល់អ្នក។
៣. ការស្លៀកពាក់ធ្វើសមាធិ

វានឹងបង្កការពិបាក បើសិនអ្នកប្រើសម្លៀកបំពាក់តឹងពេក ឬប្រើខ្សែក្រវ៉ាត់រឹតចង្កេះ ឬពាក់គ្រឿងអលង្ការជ្រែកខ្លួនជាដើម។ មិនថាស្លៀកពាក់អ្វីទេ ឱ្យតែអ្នកខ្លួនឯងយល់ថាវាផ្ដល់ផាសុកភាព នោះការធ្វើសមាធិនឹងកាន់តែប្រសើរ។ ប៉ុន្តែយកល្អ គួរស្លៀកពាក់រលុងៗ ព្រោះងាយស្រួលឱ្យស្រូបខ្យល់ ក៏ដូចជាងាយបត់បែនឥរិយាបថ។
៤. បិទទូរសព្ទពេលធ្វើសមាធិ

បើដាក់ខ្លួននៅទីតាំងស្ងាត់ហើយ ការរំខានពីឧបករណ៍អេឡិចត្រូនិកដូចជាសារឬអ៊ីមែលផ្ញើចូល គួរតែបិទបណ្ដោះអាសន្នសិន។
បើអាចធ្វើបាន សូមបិទទ្វារឬចូលទៅកន្លែងដែលអ្នកអាចនៅម្នាក់ឯង ទម្រាំការធ្វើសមាធិបញ្ចប់ទាំងស្រុង។
៦. សមាធិគឺរក្សាភាពស្ងប់ស្ងាត់

ទោះបីនៅក្នុងទីក្រុងអ៊ូអ៊រ នៅតាមផ្លូវ ឬរវល់អ្វីក៏ដោយ ក៏អ្នកអាចធ្វើសមាធិបានដែរ។ ជាមួយនឹងអារម្មណ៍ស្ងប់ ដោយអាចគ្រប់គ្រងមិនឱ្យសំឡេងមករំខានបាន នោះចាត់ទុកថាជាការធ្វើសមាធិដោយជោគជ័យ។
៦. សមាធិគឺផ្ដោតលើការដកដង្ហើម

សមាធិ គឺអង្គុយស្ងៀមស្ងាត់ ហើយផ្តោតចិត្តលើខ្យល់ដង្ហើម។ ការអនុវត្តបែបនេះនឹងជាជំនួយដ៏មានប្រយោជន៏ដើម្បីធ្វើចិត្តឱ្យត្រជាក់នៅពេលស្មុគស្មាញ។
ផ្ដោតលើដកដង្ហើមតាមច្រមុះ មិនលឿនពេក មិនយឺតពេក មិនវែងពេក និងមិនខ្លីពេក។ ដកដង្ហើមបណ្ដើរ ដាស់សតិអារម្មណ៍ឱ្យរឭកដល់រឿងល្អៗបណ្ដើរមិនថា វាធ្លាប់កើតឡើង ឬមិនទាន់កើតក៏ដោយ។
ចងចាំថា ការធ្វើសមាធិមិនខុសអីពីការបួងសួងឡើយ ហើយមិនថាសមាធិរយៈពេល ១ នាទីឬ ៣០ នាទីនោះទេ នៅពេលបញ្ឈប់ សូមកុំតក់ក្រហល់ដោយងើបឡើងភ្លាមៗពេក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ សមាធិពេលព្រឹកមានប្រសិទ្ធភាពជាងកាហ្វេ ហើយជួយពេញមួយថ្ងៃ
ចុចអាន៖ ចាប់ផ្ដើមសមាធិ អាចជួយផ្លូវចិត្តធូរស្រាលអំឡុងវិបត្តិកូវីដ-១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


