KPT+
ប្រយ័ត្ន! គ្រោះថ្នាក់ធ្ងន់ធ្ងរ ពីជំងឺដែលជាប់ជាមួយសំលៀកបំពាក់ជជុះ បើបោកគក់មិនស្អាតល្អ
អ្នកណាក៏ចូលចិត្តសំលៀកបំពាក់ជជុះដែរ ដោយសារវាធូរថ្លៃ និងសមរម្យល្មមសម្រាប់ស្លៀកស្របតាមកម្មវិធី។ ប៉ុន្តែទោះបីជាសំលៀកបំពាក់ជជុះ ស្រួលរកទិញឬធូរថ្លៃយ៉ាងណា វាក៏អាចពោរពេញ ដោយគ្រោះថ្នាក់ដល់រាងកាយដែលមិនអាចទាយទុកជាមុនបាន។

ជំងឺដែលអាចកើតមានឡើងជាមួយសម្លៀកបំពាក់ជជុះមាន រមាស់ កន្ទួលលើស្បែក និងអាចមានធាតុបង្កជំងឺមួយចំនួន ដែលយើងមិនធ្លាប់ដឹង រួមទាំងធូលីដីកខ្វក់។
១ ជំងឺផ្លូវដង្ហើម
សម្លៀកបំពាក់ជជុះងាយនឹងទទួលរងធូលី ដី និងកាកសំណល់ជាប់ខោអាវច្រើន។ ធូលីទាំងនេះអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធដង្ហើមរបស់អ្នក។ ជាពិសេសអ្នកដែលមានជំងឺផ្លូវដង្ហើម ពួកគេអាចមានគ្រោះថ្នាក់ជាងអ្នកដទៃ។

២ ជំងឺស្បែក
ជំងឺត្រអក និងមេរោគផ្សិត គឺជាជំងឺឆ្លងនៃស្បែក ប្រសិនបើមានផ្សិតពីម្ចាស់មុនដែលប្រើវា។ ការស្លៀកសម្លៀកបំពាក់ដោយផ្ទាល់បន្ទាប់ពីម្ចាស់មុន អាចនាំឲ្យមានជំងឺស្បែកទាំងនេះ។
៣ ជំងឺរលាកស្បែកដោយសារមេរោគ
បន្ថែមពីលើផ្សិត មានជំងឺស្បែកដែលជាអ្នកមិនដឹង ដូចជាចៃ សត្វល្អិតតោងជាប់ ពពួកបាក់តេរី យើងមើលមិនឃើញ ដែលអាចត្រូវបានរកឃើញផងដែរ នៅក្នុងសម្លៀកបំពាក់ជជុះ។
វិធីសម្អាត ខោអាវជជុះ” ដោយសុវត្ថិភាព គឺត្រូវបោកសម្អាតជាមួយទឹកឬត្រាំក្នុងសីតុណ្ហភាព ៦០ អង្សាសេ រយៈពេល ២០ទៅ ៦០ នាទីនឹងជួយកម្ចាត់ស្នាម ចៃឬបាកើតេរីតោងជាប់។ ហាលនៅនៅក្រោមពន្លឺព្រះអាទិត្យ រហូតដល់សម្លៀកបំពាក់ស្ងួតទាំងស្រុង។

ប្រសិនបើអ្នកស្លៀកកន្ទួល សូមព្យាយាមឈប់ពាក់វា ហើយបើមិនបាត់ ត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែក ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ និងបន្តទទួលការព្យាបាលត្រឹមត្រូវ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះ ៤ ទោះរវល់ខ្លាំងយ៉ាងណា ក៏អាចគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាពទ្វេដង
ចុចអាន៖សភាពការណ៍កំពុងខិតចូលបន្ទាត់ក្រហម ពលរដ្ឋម្នាក់ៗ មានទំនួលខុសត្រូវយ៉ាងណា ដើម្បីជួយសង្គម
ចុចអាន៖អនុវត្តគន្លឹះទាំងនេះ ធានាថានឹងបំបាត់ការគេងស្រមុក លែងរំខានដំណេកអ្នកជិតខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


