KPT+
កំពូលតិចនិកទាំង៥ ព្យាបាលមុនឲ្យឆាប់ជា បន្ទាប់ពីញេចរួច
យើងដឹងហើយថា ការញេចមុនមិនមែនជាជម្រើសដែលយើងគួរធ្វើនោះទេ ប៉ុន្តែពេលខ្លះ យើងក៏មិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានដែរ។ យ៉ាងណាមិញ ជំនួសឲ្យការកើតមុន យើងបែរជាទទួលបានដំបៅក្រហម ឬក្រមរស្ងួតដ៏គួរឲ្យស្អប់ខ្ពើម។ ដូចនេះ ដើម្បីឲ្យមុនដែលញេចរួចឆាប់ជាសះស្បើយ ក៏ដូចជាកាត់បន្ថយការបំផ្លាញចំពោះស្បែក យើងអាចសាកល្បងតិចនិកមួយចំនួនដូចខាងក្រោម។
១. បញ្ឈប់ការកេះមុន

បន្ទាប់ពីញេចមុនរួច យើងគួរតែទុកពេលឲ្យស្បែកបានជាសះស្បើយជាមុនសិន ដោយមិនត្រូវញេចថែម ដើម្បីមើលថាវានៅសល់គ្រាប់មុនទៀតឬអត់នោះទេ។ ម្យ៉ាងវិញទៀត ការកេះក្រមរក៏ជាការបង្អាក់ដំណើរការនៃការជាសះស្បើយផងដែរ។
២. លាងសម្អាតផ្ទៃមុខបន្ទាប់ពីញេចមុន

ប្រសិនបើយើងទើបតែញេចមុនរួច ចូរលាងសម្អាតស្បែកថ្នមៗឲ្យបានស្អាត ដោយប្រើហ្វូមលាងមុខធម្មតា ដើម្បីបញ្ចៀសការឆ្លងមេរោគនៅបរិវេណនោះ ដែលអាចតោងជាប់នឹងដៃរបស់យើង ព្រមទាំងជៀសវាងធ្វើឲ្យជ្រុះក្រមរដែលកំពុងតែកកើតឡើង។
៣. ស្អំទឹកកក ប្រសិនបើហើម

បន្ទាប់ពីញេចមុនរួច មុខរបស់យើងអាចប្រឈមនឹងការហើម ព្រមទាំងមានស្នាមក្រហមជាក់ជាមិនខាន។ យ៉ាងណាមិញ ទឹកកកអាចជួយកាត់បន្ថយបញ្ហារលាកបានយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាអាចធ្វើឲ្យស្បែកឆាប់វិលត្រលប់មករកសភាពដើមវិញ។ ចូរប្រើដុំទឹកកកដោយរុំជាមួយនឹងក្រណាត់ ឬកន្សែងទន់ៗស្អំនៅលើបរិវេណដែលហើមនោះ រយៈពេលប្រហែលពីរបីនាទី និងធ្វើបែបនេះឲ្យបានបីបួនដងក្នុងមួយថ្ងៃ។
៤. ប្រើប្រាស់ថ្នាំ ឬក្រែមព្យាបាលមុន

ជាមួយគ្នានេះដែរ យើងអាចសាកល្បងប្រើថ្នាំ ឬក្រែមព្យាបាលមុនដូចជាBenzoyl Peroxide, Salicylic acid ឬប្រេងដើមតែ (Tea tree oil) ជាដើម ដើម្បីកាត់បន្ថយមុន។ ចូរលាបវាឲ្យបានខ្ជាប់ខ្ជួន រយៈពេលពី៤ ទៅ៦សប្ដាហ៍ទើបឃើញលទ្ធផល។
៥. បន្តទម្លាប់ថែទាំស្បែកមុខជាប្រចាំ

ពិតណាស់ ការថែទាំស្បែកមុខគឺជារឿងសំខាន់បំផុតសម្រាប់ស្រីៗគ្នាយើង។ ចូរលាងសម្អាតមុខឲ្យបានពីរដងជារៀងរាល់ថ្ងៃ ក៏ដូចជាលាបផលិតផលព្យាបាលមុន។ បន្ថែមពីនេះ យើងក៏អាចជម្រុះកោសិកាចាស់ៗចោល ដើម្បីកុំឲ្យកើតមុនញឹកញាប់ពេកផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គន្លឹះ ៦ យ៉ាងធ្វើឲ្យមុខក្មេងជាងវ័យ មិនងាយចាស់មុនអាយុ
ចុចអាន៖ សាកវិធីទាំងនេះ ជួយស្បែកមានជាតិខូឡាជែនឡើងវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


