KPT+
ពិតអត់? ស្រ្តេស តប់ប្រមល់ធ្វើឲ្យបាក់សម្រស់ និង…
ស្ថានភាពណែនក្បាល គិតច្រើនមិនសប្បាយចិត្ត មិនជ្រះស្រឡះក្នុងអារម្មណ៍ តប់ប្រមល់ តុកស៊ិក ទាំងរឿងរៀន ប្រឡង ការងារ លុយកាក់ ស្នេហា ឬរឿងដ៏សែនឈឺក្បាលក្នុងគ្រួសារ ធ្វើឲ្យខួរក្បាលយើងសម្រាកបានតិច ហើយគិតរហូតដល់ខួរក្បាលរកពេលសម្រាកមិនបាន។ គិតច្រើន ឬយើងហៅថា ស្ត្រេស នៅតាមបណ្ដាប្រទេសមួយចំនួន បានចាត់ចូលជាប្រភេទជំងឺម្យ៉ាង សាហាវគួរសម ហើយភាគច្រើនកើតមានតែចំពោះយុវវ័យ ឬវ័យជ្រេបន្តិច ហៅកត្តាទាំងនេះសុទ្ធតែមូលហេតុនេះឲ្យបាក់សម្រស់ និងឡើងមុខ ខូចស្បែកជាដើម។

អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងបង្ហើបខ្លះៗ ពីទំនាក់ទំនងរវាងស្ត្រេស តប់ប្រមល់ និងបញ្ហាសម្រស់។
១- ស្បែក និងភាពតប់ប្រមល់
បើតាមការអះអាងរបស់សាស្ត្រាចារ្យឯកទេសជំងឺសើស្បែក បញ្ហាថប់បារម្ ភនិងភាពនឿយហត់ មិនត្រឹមតែបង្កឲ្យកើត “មុនថ្មី” ប៉ុណ្ណោះទេ ប៉ុន្តែបើមុខយើងកំពុងស្ថិតក្នុងស្ថានភាពមិនល្អស្រាប់ នោះនឹងកាត់តែយ៉ាប់យឺនមួយកម្រិតទៀត។ អ្នកស្រាវជ្រាវរកឃើញថា ពេលប្រឡងសិស្ស និស្សិតភាគច្រើន ពិបាកកម្ចាត់ ឬទប់ស្កាត់ឲ្យមុខស្អាតពីមុនណាស់ ខុសពីអំឡុងពេល ស្ថិតក្នុងពេលសម្រាកលំហែ ឬវិស្សមកាល។ ចំណុចសំខាន់ត្រង់ថា គ្នាយើងស្ត្រេសច្រើន កោសិកាស្បែកផលិតសារធាតុសេបូម (ខ្លាញ់) ច្រើនជាងធម្មតា។ ស្ថានភាពនេះនឹងធ្វើឲ្យមានការរំញោច និងបង្កើនការផលិតរបស់ក្រពេញលើតម្រងនោម ដែលបញ្ជាក្រពេញសេបូម។ សារធាតុសេបូមផ្សំជាមួយកោសិកាស្បែកងាប់ ឬបាក់តេរី បណ្ដាលឲ្យស្ទះរន្ធរោម ជាហេតុនាំឲ្យកើតមុខ។
ថែមលើនេះទៀត ស្ត្រេសក៏បង្កើនសម្ពាធឈាម និងងាយរីកសរសៃឈាម ព្រមទាំងបន្ថយការស្រូបសារធាតុចិញ្ចឹមផ្សេងៗ ព្រោះតែប្រព័ន្ធការពារចុះខ្សោយជាងធម្មតា។
២- វិធីដោះស្រាយ
មិនងាយស្រួលប៉ុន្មានទេ ដើម្បីបំបាត់ស្ត្រេសឲ្យបាត់អស់ពីក្នុងខ្លួន ព្រោះអ្វីយើងយកមិនគិត សុទ្ធតែជារឿងសំខាន់ ឬអាទិភាព។ ប៉ុន្តែចំណុចគោលត្រូវថ្លឹងថ្លែង គឺភាពចាំបាច់ ក្នុងការគិត ព្រោះកត្តាមួយចំនួនវាមិនសុទ្ធតែធ្ងន់ធ្ងរដូចការគិតរបស់យើងពេកទេ មិនសុទ្ធតែត្រូវយកមកគិត ទាមទារដោះស្រាយបន្ទាន់នោះដែរ។ ធ្វើម្ដងមួយជំហានៗ ថ្លឹងថ្លែងពីទម្ងន់ និងភាពចាំបាច់បំផុតជាមុន។ បែងចែកពេលវេលាឲ្យបានល្អជាងនេះ (ធ្វើការ លំហែ ឬហាត់កីឡា) កុំបន្តឲ្យមានភាពច្របូកច្របល់ខ្លួនឯង។
– ហាត់ប្រាណ៖ កើតជំងឺស្ត្រេសខ្លាំង ភាគច្រើនភ្ញាក់ពីព្រលឹម ដូច្នេះសាកក្រោកដើរ ឬរត់ខ្លះ មុនទៅសាលា ឬធ្វើការ។ បើសិនជាក្រោកមិនរួច ឬស្ថានភាពទីតាំងមិនអំណោយផល គួរតែរកពេលល្ងាចជំនួសក៏បាន។
– គេងឲ្យគ្រប់៖ ទោះជាមិនងាយដេកលក់ភ្លឹង ដូចគ្នាយើងផ្សេងទៀតក៏ពិតមែន ប៉ុន្តែកំណត់ និងបែងចែក គ្រប់គ្រងពេលវេលា ជារឿងសំខាន់ណាស់ ដើម្បីស្ដារសុខភាព និងស្ថានភាពឲ្យល្អប្រសើរឡើងវិញ។ កំណត់ កាលវិភាគ កំណត់ម៉ោងចូលគេង និងក្រោក ហោចណាស់ឲ្យបាន ៧-៨ ម៉ោងក្នុងមួយយប់។
– ញ៉ាំ៖ កុំព្យាយាមអត់ញ៉ាំ ឬប្រើអារម្មណ៍មកកំណត់ការញ៉ាំ។ អាហារ ៣ ពេលពិតជាសំខាន់ ហើយអ្វីមិនគួររំលងទៀតនោះគឺ ផ្លែឈើ និងបន្លែ។ កាត់បន្ថយការញ៉ាំ កាហ្វេ និងស្ករផង។
– ថែទាំស្បែក៖ រកពេល ៥-១០ នាទី ថែមុខ ថែស្បែកខ្លួនឯងខ្លះ ក៏អាចជួយបានច្រើនដែរ ដូចជា ប្រើបន្លែបិតមុខ បិតម៉ាស់ ឬឆ្ពង់ ស្ទីម ជាដើម។

មុនមិនមែនអាចព្យាបាលជាដាច់ក្នុងពេល ២-៣ ថ្ងៃទេ រកថ្នាំជំនួយខ្លះក៏ល្អដែរ។ ក្នុងករណីពិសេស ព្យាបាលមុន ត្រូវការថ្នាំ ដូចជា Retinoids ថ្នាំផ្សះ និងថ្នាំមួយចំនួនទៀត ហើយរាល់ការសម្រេចប្រើថ្នាំអ្វីក៏ដោយ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីកាត់បន្ថយភាពស្ត្រេសភ្លាមៗ បើសិនជាមានសញ្ញាឡើងមុន និងដឹងថាខ្លួនឯងកំពុងស្ថិតក្នុងស្ថានភាពស្ត្រេស ណែនក្បាល៕
ចុចអាន៖អ័រម៉ូនស្រ្តេស មានទំនាក់ទំនងយ៉ាងណានឹងការឡើងទម្ងន់?
ចុចអាន៖ពិនិត្យខ្លួន! ស្រ្តេសដោយសារកូវីដ អាចមានរោគសញ្ញាទាំងនេះក្នុងរាងកាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


