KPT+
ដឹងតម្លៃខ្លួនតួសម្ដែងសំខាន់ៗ ក្នុងខ្សែភាពយន្ត Eternals ម្នាក់ៗសុទ្ធតែខ្ទង់លានដុល្លារ
រាប់តាំងពីថ្ងៃចាក់បញ្ចាំង មកទល់នឹងពេលនេះ ខ្សែភាពយន្ត Eternals រកចំណូលបានពី Box Office ប្រមាណ ២៨០.៧លានដុល្លារអាមេរិកហើយ ខណៈទុនសម្រាប់ផលិតចំណាយអស់ ២០០លានដុល្លារ។

ដោយឡែក បើក្រឡេកមើលលើតម្លៃខ្លួនរបស់តួសម្ដែងសំខាន់ៗទាំង ១០រូប ក្នុងខ្សែភាពយន្តដែលរៀបរាប់ពីកំពូលវីរបុរសរបស់ Marvel មួយនេះវិញ ឃើញថាការចំណាយម្នាក់ៗសុទ្ធតែខ្ទង់លានដុល្លារទាំងអស់។
តោះមកដឹងជាមួយគ្នា!
តារាសម្ដែងអាមេរិកាំង Angelina Jolie ដើរតួជា Thena ដោយបានស៊ីថ្លៃ ១៩-២០លានដុល្លារអាមេរិក។

តារាសម្ដែងមិកស៊ិក-អាមេរិក Salma Hayek ដើរតួ Ajak។ ក្នុងខ្សែភាពយន្តនេះ នាងស៊ីថ្លៃ ៥លានដុល្លារអាមេរិក។

តារាសម្ដែងអង់គ្លេស Gemma Chan ដើរតួ Sersi។ នាងទទួលបានប្រាក់ចំណូល ៥លានដុល្លារអាមេរិក។

តារាសម្ដែងជនជាតិអាមេរិក Richard Madden ដើរតួជា Ikaris។ លោកទទួលបានប្រាក់ចំណូល ៤.៥លានដុល្លារអាមេរិក។

តារាកំប្លែងប៉ាគីស្ថាន-អាមេរិក Kumail Nanjiani ដើរតួជា Kingo។ លោកទទួលបានប្រាក់ចំណូល ៣លានដុល្លារអាមេរិក។

តារាសម្ដែងអាមេរិកាំង Lia McHugh ដើរតួ Sprite។ កុមារីរូបនេះស៊ីថ្លៃ ២,៥លានដុល្លារអាមេរិក។

តារាសម្ដែងជនជាតិអាមេរិក Brian Tyree Henry ដើរតួ Phastos។ លោកទទួលបានប្រាក់ចំណូលចំនួន ២លានដុល្លារអាមេរិក។

តារាសម្ដែងជនជាតិអាមេរិក Lauren Ridloff ដើរតួ Makkari ។ នាងស៊ីថ្លៃមួយរឿងនេះចំនួន ១,៧លានដុល្លារអាមេរិក។

តារាសម្ដែងអៀរឡង់ Barry Keoghan ដើរតួជា Druig ។ តារាប្រុសរូបនេះទទួលបានប្រាក់ចំណូលចំនួន ១,៥លានដុល្លារអាមេរិក។

តារាសម្ដែងកូរ៉េខាងត្បូង Don Lee ដើរតួជា Gilgamesh។ សម្ដែងចប់ក្នុងខ្សែភាពយន្ត Eternals លោកទទួលបានចំណូល ១,២៥លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ខ្សែភាពយន្ត Eternals ឈរលើកំពូលតារាង Box Office តែរកចំណូលមិនដូចការរំពឹងទុក
ចុចអាន៖ បាត់មុខ ៤ឆ្នាំ ក្រុម T-ARA វិលវិញដោយនិពន្ធទំនុកច្រៀងខ្លួនឯង និងចាយលុយផ្ទាល់ខ្លួនផលិត MV
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


