KPT+
តិចនិកជម្រុះរោមបែបធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង!
និយាយដល់រឿងរោមច្រើន គ្នាយើងខ្លះចូលចិត្ត ពិសេសប្រុសៗ ប៉ុន្តែបើចំពោះស្រីៗវិញ ច្បាស់ជាស្អប់ខ្លាំងមិនខាន។ រោមដុះច្រើនលើដងខ្លួន អាចបណ្តាលមកពីកត្តាមួយចំនួន ហើយបើគ្នាយើង មិនចង់មានរោមច្រើន ពិសេសរោមក្លៀក មានវិធីអាចដោះស្រាយបាន។ យ៉ាងណា មិនគួរប្រើថ្នាំកម្ចាត់រោមទេ ព្រោះអាចមានផលប៉ះពាល់ស្បែកយើង ណាមួយត្រូវចាយលុយថែមទៀត អត្ថបទនេះនឹងណែនាំតិចនិកជម្រុះរោមបែបធម្មជាតិ ដោយប្រើត្រឹមអាហារ និងគ្រឿងផ្សំសាមញ្ញមួយចំនួនអាចរកបាននៅផ្ទះ។
១- មូលហេតុស្រីៗដុះរោមនៅកន្លែងយើងមិនចង់បាន

– ប្រវត្តិគ្រួសារ៖ មូលហេតុដំបូងនាំមានដុះរោមលើមុខ និងខ្លួន គឺដោយសារហ្សែនតំណរពូជ។ បើប៉ាម៉ាក់ ឬបងប្អូនយើង មានវិបត្តជាមួយការដុះរោមនេះ គ្នាយើងទោះជាស្រីក៏ដោយ ប្រាកដជាមានឱកាសខ្ពស់ ដុះរោមច្រើន ឬដុះនៅតំបន់មិនចង់បាននេះឯង។ ករណីទាំងនេះជាបញ្ហាតំណរពូជ ក៏ជាសញ្ញាធម្មតា មិនមែនជាសញ្ញាអាក្រក់អ្វីទេ។
– ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ៖ ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក្រៅពីរាងកាយគ្មាជីវជាតិ និងឡើងទម្ងន់ខ្លាំង ក៏អាចបណ្តាលមានដុះរោមយើងមិនចង់បាន។ ជំងឺតំណពូជ បណ្តាលមកពីការផលិតអ័រម៉ូន LH លើសកម្រិត ដែលរំញោចឲ្យបញ្ចេញអ័រម៉ូន Androgens ច្រើន នាំឲ្យមានអតុល្យភាពលំនឹងអ័រម៉ូនភេទនៅក្នុងខ្លួន។ លើសពី ជំងឺដំុគីសទឹកច្រើនលើក្រពេញអូវែ ក៏អាចជាមូលហេតុធ្វើឲ្យប្រព័ន្ធគ្រប់គ្រងជាតិស្ករនៅក្នុងឈាម មានការប្រែប្រួលដូចគ្នា។
– ដុះរោមដោយគ្មានមូលហេតុពិត៖ នៅពេលមានដុះរោមកើតឡើងដោយគ្មានលក្ខខណ្ឌមូលដ្ឋានជាក់លាក់នោះ ត្រូវគេចាត់ទុកជាការដុះរោមដោយគ្មានមូលហេតុ។ ក្នុងប្រភេទដុះរោមនេះ ប្រហែលមិនបានរងផលប៉ះពាល់ពីមូលហេតុណាមួយ ដូចជា អតុល្យភាពអ័រម៉ូន ជំងឺផ្សេងៗ ឬជំងឺទាក់ទង DNA នោះទេ។ ក្នុងករណីនេះ អ្នកវិទ្យាសាស្ត្រជឿថា មូលហេតុតែមួយគត់ គឺឫសសក់ងាយទទួលឥទ្ធិពលពីកម្រិតអ័រម៉ូនអង់ដ្រូសែនក្នុងឈាម។
២- ឱសថធម្មជាតិអាចកម្ចាត់រោមយ៉ាងមានប្រសិទ្ធភាព

– រមៀត និងទឹកដើម្បីកម្ចាត់ពុកមាត់៖ វិធីសាស្ត្រដែលមានប្រសិទ្ធភាពអាចប្រើរមៀតជំនួសទឹកដោះគោបាន ខណៈវិធីប្រើគឺ៖
- ប្រើបរិមាណរមៀត ២ដង នៃទឹក លាយចូលគ្នាក្នុងចានតែមួយ
- លាយបញ្ចូលគ្នាឲ្យសព្វ រួចលាបម្តុំរោម ឬពុកមាត់ យើងមិនចង់បាន
- ទុកចោលប្រហែលកន្លះម៉ោង
- លាងចេញជាមួយទឹកក្តៅឧណ្ឌៗ
- ជូតសម្អាតដោយកំណាតទន់ៗ។
– ផ្នែកសរបស់ស៊ុតមាន់៖ ស៊ុតមាន់សជួយឲ្យសាច់ម៉ត់ ទន់រលោង យើងក៏អាចប្រើរូបមន្តនេះ ២ ដង/អាទិត្យ ដើម្បីបានលទ្ធផលល្អបំផុត។ តិចនិកប្រើស៊ុតមាន់កម្ចាត់រោមមានដូចជា៖
- លាយស៊ុតមាន់ស ជាមួយស្កស និងម្សៅពោត
- កូរចូលគ្នារហូតទាល់ខាប់
- លាបល្បាយនេះត្រង់រោមយើងមិនចង់បាន
- ទុកចោលប្រហែលកន្លះម៉ាង បន្ទាប់មកលាងវាចេញ។
– ក្រូចឆ្មា ស្ករ និង ទឹក៖ ល្បាយក្រូចឆ្មា លាយស្ករ និងទឹក ក៏អាចប្រើជម្រុះរោមបានដូចគ្នា ហើយវិធីប្រើគឺ៖
- ច្របាច់យកទឹកក្រូចឆ្មា
- លាយចូលក្នុងទឹក និង ស្ករស បន្ទាប់មកច្របល់ឲ្យសព្វ
- ពេលចាប់ផ្តើមខាប់ មានន័យថាល្មមប្រើហើយ លាបវាត្រង់រោមយើងមិនចង់បាន
- ទុកចោល ១៥នាទី ហើយលាងវាចេញ។
– យ៉ាអួ ម្សៅក្រាម និងរមៀត៖ ល្បាយនេះ ក៏មានប្រសិទ្ធភាព អាចប្រើជម្រុះរោមបានដែរ ហើយវិធីប្រើគឺ៖
- បន្ថែមបរិមាណ យ៉ាអួ ម្សៅក្រាម និងរមៀត ស្មើគ្នា ចូលក្នុងចានមួយ
- លាយចូលគ្នាឲ្យសព្វ ហើយម៉ាស្សាថ្នមៗ
- ទុកចោល ១៥នាទី
- លាងចេញជាមួយទឹកត្រជាក់។
រោមមិនចង់បាន ប្រៀបដូចជាជំងឺទូទៅមួយ ទាំងប្រុស ទាំងស្រីមិនអាចទទួលយកបាន។ សំណាងល្អ រូបមន្តឱសថខាងលើ គឺសាមញ្ញបំផុត និងមានប្រសិទ្ធភាពសម្រាប់គ្នាយើង អាចជួយរក្សាភាពជឿជាក់ និងបង្កើនភាពស្រស់ស្អាតយើងទៀតផង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់សាក់ចិញ្ចើម បបូរមាត់ ឬត្របកភ្នែក ដើម្បីសុវត្ថិភាព ត្រូវដឹងពីការសាក់ឲ្យច្បាស់សិនទៅ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


