KPT+
ស្គាល់ឬនៅកំពូលនាវាទេសចរតម្លៃវាល់លានដុល្លារទាំង៦នេះ?
ការប្រជែងគ្នាក្នុងចំណោមពួកអ្នកមានប្រាក់ មិនថាការទិញផ្ទះ រថយន្តលឿន ឬគ្រឿងដេញថ្លៃកម្ររ វាខុសពីការទិញនាវាថ្លៃៗ។
ការកាន់កាប់ទូកទេសចរគឺជាការកសាងលក្ខណៈផ្ទាល់ខ្លួន និងប្រកបដោយសេរីភាពក្នុងការរំកិលទីគេចពីពួកអ្នកកាសែតតាមប្រមាញ់ផង អាចគេចចេញពីភាពអ៊ូអររបស់ទីក្រុងផង។ មូលហេតុនេះនាវាទេសចរណ៍ដ៏ប្រណីត និងថ្លៃៗលើពិភពលោកបានទាក់ទាញចិត្តពួកមហាសេដ្ឋីជាខ្លាំង ជាហេតុធ្វើឱ្យអ្នកផលិតព្យាយាមបង្កើតទំនើបកម្មយានលើទឹកប្រភេទនេះកាន់តែមានបទដ្ឋានខ្ពស់និងតម្លៃកប់ពពក។
តោះមកស្គាល់លេង!
១ ទូកទេសចរ Serene -តម្លៃ ៣៣០ លានដុល្លារ

ម្ចាស់ទូកទេសចរផ្តាច់មុខនេះដំបូង គឺលោក Uri Shefler ។ ទូកនេះសាងសង់តាមក្បួនទំនៀមទម្លាប់របស់អាល្លឺម៉ង់ពីមូលដ្ឋានផលិតនាវា ប្រណិតនៃប្រទេសអ៊ីតាលីឈ្មោះ Fincantieri ។ ៣៣០ លានដុល្លារគឺជាចំនួនទឹកប្រាក់ដែល Shefler ត្រូវចំណាយសម្រាប់ទូកSerene កាលពីឆ្នាំ ២០១៣ មុន។
បុរសនេះធ្លាប់ជួលវាម្តងដែរទៅឱ្យសេដ្ឋី Bill Gates ក្នុងតម្លៃ ៥ លានដុល្លារត្រឹមពេលមួយសប្តាហ៍។ ប៊ីល ហ្គេតជិះវាសាកល្បងលើវិស្សមកាលរដូវក្តៅក្នុងឆ្នាំ ២០១៤ ។ ឥឡូវលោក Shelfler បានលក់ទូកនេះទៅឱ្យព្រះអង្គ Mohammad bin Salman នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។
នាវាទេសចរណ៍ប្រណីតនេះមានកាប៊ីនសរុបចំនួន ១២ ផ្ទុកពេញដោយគ្រឿងសម្រាប់ជ្រមុជទឹកជ្រៅបាននិងឧទ្ធម្ភាគចក្រចំនួន ២ គ្រឿងផងដែរ។
២ ឌូបៃ -តម្លៃ ៤០០ លានដុល្លារ

ជាមួយនឹងទំហំជាង ៤៩ ម៉ែត្រការ៉េ ឌូបៃ គឺជាទូកប្រណីតផ្ទាល់ខ្លួនសម្រាប់សេដ្ឋី ដែលជាទូកមានទំហំធំជាងគេទីបីនៅលើពិភពលោក។ វាមានតម្លៃ ៤០០ លានដុល្លារអាមេរិកសម្រាប់នាយករដ្ឋមន្រ្តីនៃប្រទេសអារ៉ាប់រួមអេមីរ៉ាតគឺព្រះអង្គ Sheikh Mohammed ។ នេះជាហេតុផលដែលអ្នកផលិតដាក់ឈ្មោះវាថា ឌូបៃ។ ពីដំបូងអាឌូបៃត្រូវបានគេសាងសង់ជាទូកដែលគិតអំពីការរចនាផ្ទៃខាងក្នុងដ៏ប្រណិតបំផុតហើយសង្ហារឹមមានលក្ខណៈពិសេសទាំងអស់ដោយប្រើក្រណាត់ដែលធ្វើដោយដៃនិងម៉ូដបុរាណយ៉ាងល្អិតល្អន់។ នាវានេះអាចផ្ទុកមនុស្សបានរហូតដល់ ១១៥ នាក់។
៣ Topaz -តម្លៃ ៥២០ លានដុល្លារ

អ្នកអាន KPT Plus ដឹងហើយថា វាមិនមែនជារឿងអាថ៌កំបាំងទេដែលពួកមហាសេដ្ឋីមមារញឹកក្នុងការស្វែងរកវិធីលាក់លុយគេចពន្ធ ពិសេសពន្ធលើអចលនទ្រព្យប្រណីតដូចជា នាវាឬបណ្តាយន្តហោះឯកជន។ Azzam ត្រូវបានចុះបញ្ជីសម្រាប់នៅអឺរ៉ុបដែលគេជឿថាមានច្បាប់បន្ធូរបន្ថយពន្ធច្រើន។
ទូកទេសចរដែលមានកម្ពស់ ៥៩០ ហ្វីតនេះត្រូវបានសាងសង់ឡើងសម្រាប់ប្រធានាធិបតីអារ៉ាប់រួមគឺ Khalifa bin Zayed al Nahyan ដោយក្រុមហ៊ុនធ្វើនានាប្រណិត Lürssen ដែរ។ នាវានេះ ចំណាយថវិកាសរុបប្រហែល ៥៩២ លានដុល្លារ ចំណែកតូចមួយនៃទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២៣ ប៊ីលានដុល្លាររបស់ម្ចាស់វា។
Azzam ជានាវាដំបូងដែលត្រូវបានបំពាក់ប្រព័ន្ធការពារមីស៊ីលផងដែរ។
៥ Eclipse -តម្លៃ ១.៥ ប៊ីលានដុល្លារ

Eclipse មានរាងទ្រវែងជាពងក្រពើតូចជាង Azzam ដោយមានបណ្តោយប្រវែង ៥៣៣ ហ្វីត។
នៅពេលសាងសង់ដំបូងក្នុងឆ្នាំ ២០០៩ វាប្រើកញ្ចប់ថវិកាប្រមាណ ៥០០ លានដុល្លារដើម្បីតែការរចនាផ្នែកខាងក្រៅ និងផ្នែកខាងក្នុង។ តែម្ចាស់ Eclipse ឈ្មោះ Roman Abramovich អ្នកវិនិយោគនិងអ្នកនយោបាយរុស្ស៊ី ដែលមានទ្រព្យសកម្ម ១២.២ ប៊ីលានដុល្លារ។ សព្វថ្ងៃនេះមានការវាយតម្លៃថា Eclipse របស់គាត់មានតម្លៃប្រហែល ១.៥ ប៊ីលានដុល្លារលើទីផ្សារប្រណីតភាព។
លោក Abramovich មិនមែនជាមនុស្សថ្មីដែលតែងតែលេចមុខក្នុងបញ្ជីអ្នកមានដែលលេងរបស់បំផុតរបស់ទេ។ គាត់ជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមម្ចាស់ក្លឹបបាល់ទាត់ដែលមានជាងគេបំផុតនៅអឺរ៉ុប ហើយក៏ជាម្ចាស់យន្តហោះឯកជនថ្លៃជាងគេទី ៣ នៅលើពិភពលោកផងដែរ ហើយគាត់ស្អាតសង្ហាទៀត។
ទោះជា Abramovich មិនមែនជាមេដឹកនាំពិភពលោក ប៉ុន្តែគាត់បានបំពាក់ឧបករណ៍អេឡិចត្រូនិកជាមួយនឹងប្រព័ន្ធសន្តិសុខដ៏ទំនើបរួមមានកញ្ចក់ការពារគ្រាប់ក៏ដូចជាប្រព័ន្ធការពារមីស៊ីលរបស់ទូកនិងឧបករណ៍ចាប់អ្នកលុកលុយអនឡាញទៀត។
៦ History Supreme -តម្លៃ ៤.៥ ប៊ីលានដុល្លារ

ប្រហែលជាអ្នកអានគិតថា នាវាឯកជនដែលថ្លៃជាងគេបំផុតនៅលើពិភពលោកគួរតែធំជាងគេ? ខុសស្រឡះ History Supreme មានតែប្រវែង ១០០ ហ្វីតប៉ុណ្ណោះ។
ចុះតើអ្វីទៅដែលធ្វើឱ្យកប៉ាល់នេះមានតម្លៃដល់ទៅ ៤.៥ ប៊ីលានដុល្លារ?
ចម្លើយគឺ រូបរាងវា គិតឡើងមកដោយលោក Stuart Hughes។ ប្រសិនបើអ្នកអានជាអ្នកគាំទ្រ Apple ប្រហែលជាស្គាល់បុរសកំពូលផ្នែកប្រណីតភាពដែលពួកអភិជនឱ្យតម្លៃ គាត់ជាអ្នករចនាផលិតផល Apple ដែលបានប្រែក្លាយ iPhone, iPad និង MacBook ធម្មតា ឱ្យទៅជាផលិតផលដ៏ប្រណីតនិងមានតម្លៃហក់ឡើងរាប់រយដងពីតម្លៃធម្មតា។
បុរសនេះបានធ្វើឱ្យទូក ទេសចរ ១០០ ហ្វីតដ៏សាមញ្ញនេះ ទៅជាទូកឯកជនថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។History Supreme បច្ចុប្បន្នជាកម្មសិទ្ធិរបស់អ្នកជំនួញជនជាតិម៉ាឡេស៊ីឈ្មោះរ៉ូប៊ឺតឃុកដែលបានទិញទូកនោះបន្ទាប់ពីបានផលិតឡើងនិងតាំងចោលអស់រយៈពេល ៣ ឆ្នាំ។
ផ្នែកខាងក្រៅនៃ Supreme ត្រូវបានដោតផ្លាកមួយដែលធ្វើឡើងពីមាសសុទ្ធនិងប្លាទីនចំនួន១០ម៉ឺនគីឡូក្រាម។ រីឯជញ្ជាំងផ្នែកខាងក្នុង លាយពីល្បាយថ្មអាចម៍ផ្កាយនិងឆ្អឹង T-Rex ដ៏កម្រ៕
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ គន្លឹះលក់ទូរស័ព្ទ Iphone បានប្រាក់ច្រើន ទោះទូរស័ព្ទជាស៊េរីចាស់ក៏ដោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


