KPT+
ស្ត្រីមានទំនុកចិត្ត មិនឯករាជ្យពេក លេចធ្លោ ៥ នេះ បុរសណាក៏ប្រជែងយកនាង
មនុស្សស្រី មិនមែនស្អាតតាំងពីក្បាលដល់ចុងជើង ទើបជាទីពេញចិត្តរបស់បុរសៗនោះទេ ត្រឹមសាមញ្ញធម្មតា បុរសណា ក៏ប្រជែងយកដែរ។
ការពិត ប្រសិនបើនាងទន់ខ្សោយ អាងអីតិចពឹងលើគេឯងឲ្យជួយនាង សូម្បីរឿងតូចៗសោះ ឬមានតែទុក្ខព្រួយជាប់លើមុខ គ្មានបុរសណាចង់នៅជិត ឬមានអារម្មណ៍ល្អជាមួយនោះទេ។ ស្ត្រីបែបនេះ បើបានជាគូ ក៏ពិបាកសម្រាប់បុរស ហើយក៏បានមួយឆាវ ប្រសិនបើបុរសគេដឹងចរិតពិតនាង ហើយគេអស់ចិត្តលែងចង់នៅក្បែរដែរ។
លក្ខណៈដ៏ទាក់ទាញខ្លាំងបំផុតដែលស្ត្រីអាចមាន គឺភាពជឿជាក់ដែលនាងមាននៅក្នុងខ្លួន។ មិនមែនឯករាជ្យពេក ឬមានអំនួតជាមួយសម្រស់ និងចំណេះខ្លាំងជាងអ្នកណាឡើយ។ ផ្អែកតាមការសម្ភាសន៍បស់ Phoenix បាននិយាយថា បុរសភាគច្រើនសឹងតែ ៩៩ ភាគរយ គឺពេញចិត្តស្រ្តីមានទំនុកចិត្តលើខ្លួនឯង មិនមែនឯករាជ្យខ្លាំងក្លាលើសអ្នកណា។ តែនាងអាចធ្វើអ្វីៗដោយមិនពឹងផ្អែក លើបុរសតែម្ខាងពេកនោះទេ។
បុរសៗទាំងនោះក៏បានឆ្លើយថា ពួកគេពេញចិត្តស្រ្តីមានសម្រស់ស្អាត ប៉ុន្តែមិនមែនជាទំនាក់ទំនងយូរអង្វែងនោះទេ។ វាគ្រាន់តែជាអារម្មណ៍មួយឆាវ ដែលលង់ស្រលាញ់និងឃើញប៉ុណ្ណឹងឯង។
ខាងក្រោម ជាហេតុផល ៥ ដែលបុរសគ្រប់គ្នានិយមស្រ្តីមានទំនុកចិត្តលើខ្លួនឯង៖
១ រស់នៅក្នុងជីវិតពេញលេញបំផុត ដោយមិនខ្លាចការរស់នៅតែឯង ស្ត្រីទាំងនេះ ឱបក្រសោបជីវិតយ៉ាងពេញលេញ និងដោយសេរី ខណៈកំពុងបន្តក្តីសុបិនរបស់នាង។ ជាមួយនឹងគោលដៅដែលបានកំណត់យ៉ាងច្បាស់នៅក្នុងជីវិត ស្ត្រីទាំងនេះ ដឹងពីអ្វីដែលពួកគេចង់បាន ហើយកំពុងបន្តយ៉ាងសកម្ម ធ្វើឲ្យគោលដៅទាំងនោះក្លាយជាការពិត។ ពួកគេមិនរង់ចាំឲ្យសុបិនរបស់ពួកគេក្លាយជាការពិតនោះទេ។
នាងមានវិន័យគ្រប់គ្រាន់ ក្នុងការផ្ដោតលើគោលដៅ មានការប្តេជ្ញាចិត្តគ្រប់គ្រាន់ ក្នុងការរៀបចំផែនការដើម្បីសម្រេចបាននូវគោលដៅនោះ ហើយមិនខ្លាចការចំណាយពេលច្រើនម៉ោង និងធ្វើការងារមិនចេះនឿយហត់ ដើម្បីធ្វើឲ្យវាកើតឡើង។
២ មានសុវត្ថិភាពផ្លូចិត្តជាមួយអ្នកជុំវិញ នាងដឹងច្បាស់ថា ខ្លួនឯងជានរណា នាងមានទំនុកចិត្ត មិនក្រអឺតក្រទម មិនរឹងត្អឹង គោរពចាស់ទុំ ឬរៀមច្បង និងដឹងគុណឪពុកម្ដាយជានិច្ច។ នាងជាមនុស្សស្រ្តីស្គាល់ពីភាពលំបាក និងដឹងថា ត្រូវធ្វើយ៉ាងម៉េចឲ្យខ្លួនឯងសប្បាយ ដោយមិនពឹងផ្អែកលើខាងបុរសតែម្ខាង។
នាងជាម្ចាស់ចំណុចខ្សោយខ្លួនឯង មិនផ្ដេកផ្ដួលទោរទន់តាមវាសនា ហើយសុខចិត្តធ្វើការជួសជុលភាពកម្សោយ តែឯកឯងបានយ៉ាងប្រសើរ។ ប៉ុន្តែយ៉ាងណា នាងក៏ទទួលស្គាល់ភាពខ្លាំងខ្លួនឯង ដោយគ្មានអំនួតក្អេងក្អាង និងមានមោទនភាពលើសសមិទ្ធផលខ្លួនជានិច្ច។ នាងមិនលេងហ្គេមច្រណែន ជាមួយស្ត្រីផ្សេង នាំតែខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍នោះទេ ។

៣ ហ៊ានបញ្ចេញមតិ និងអះអាងអ្វីដែលខុស នេះក៏ដោយសារតែនាងដឹងថា ខ្លួនឯងជានរណា និងគិតយ៉ាងណា ស្ត្រីដែលមានទំនុកចិត្ត មិនខ្លាចក្នុងការបញ្ចេញយោបល់របស់ពួកគេឡើយ។ ជាឧទាហរណ៍ បុរសម្នាក់ជួបនារីស្រស់ស្អាតដែលមានបុគ្គលិកលក្ខណៈអស្ចារ្យ។ ប៉ុន្តែនាងយល់ស្រប នឹងអ្វីគ្រប់យ៉ាងដែលបុរសនោះនិយាយ ហើយមិនដែលបញ្ចេញយោបល់ សូម្បីតែបន្តិចណាឡើយ។ នាងក៏មិនបាននិយាយថា តើភោជនីយដ្ឋានអ្វី ឬអាហារប្រភេទណាដែលនាងចូលចិត្តដែរ។
ដូច្នេះសូមចាំថា ស្ត្រីដែលមានទំនុកចិត្ត ឈរយ៉ាងខ្ជាប់ខ្ជួន នូវអ្វីដែលពួកគេជឿ ហើយនឹងមិនថយក្រោយឡើយ។ ជំនួសឲ្យការទុកឲ្យបុរស ព្យាយាមទាយនូវអ្វីដែលនាងចង់បានឬធ្វើអ្វីៗតាមតែនាងឆ្លើយ okay រហូត។ ស្ត្រីដែលមានទំនុកចិត្តបង្ហាញពីការចង់បាន និងតម្រូវការខ្លួននៅក្នុងទំនាក់ទំនង។ នេះមិនមានន័យថា នាងជាចៅហ្វាយនាយ ឬមានគំនិតហួសហេតុ និងមិនឮពីទស្សនៈផ្សេងទៀតរបស់បុរសនោះទេ។

៤ នាងរស់នៅក្នុងជីវិតបែបជានាង ជំនួសឲ្យការរង់ចាំ “ព្រះអង្គម្ចាស់ក្នុងសុបិន” នាងរស់នៅពេញមួយជីវិត ដោយគ្មានបុរសណាមកជួយជ្រោមជ្រែងនាងរហូតនោះទេ។ នាងមិនត្រូវការបុរសមកមើលថែនាង២៤ម៉ោង មិនថាជាពេលរីករាយ ឬកើតទុក្ខនោះទេ។ ដោយសារនាងដឹងថា បុរសមិនមែនទំនេរ មកមើលថែនាងដូចក្មេងនោះទេ។ នាងក៏រវល់ គេក៏រវល់ម្នាក់ៗធ្វើការងារ គឺដើម្បីសុភមង្គលគ្រួសារនាពេលខាងមុខ។
ស្ត្រីដែលមានទំនុកចិត្ត គឺចេញពីការធ្វើអ្វីៗដោយខ្លួនឯង ហើយមើលឃើញជីវិតដែលនាងបានបង្កើតសម្រាប់ខ្លួនឯង ដោយស្នាមញញឹមចេញពីចិត្ត។

៥ មានភាពទាក់ទាញពីក្នុងខ្លួន ប្រសិនបើនាងជឿជាក់លើខ្លួនឯង នាងអាចប្រែក្លាយស្ថានការណ៍ណាមួយ ឲ្យទៅជាឱកាស ដើម្បីបំភ្លឺផ្លូវរបស់នាងបាន។ ប៉ុន្តែប្រសិនបើនាងសង្ស័យលើខ្លួនឯង នាងមិនអាចឆ្លងផុតភាពលំបាកនាខាងមុខបានទ។ ស្ត្រីដែលមានទំនុកចិត្តលើខ្លួនឯង នឹងធ្វើឲ្យអ្នកដែលនៅជុំវិញនាង កាន់តែមានទំនុកចិត្តលើខ្លួនឯងផងដែរ។
ជាធម្មតា បុរសចូលចិត្តធ្វើជាវីរៈបុរសចាំសង្គ្រោះ និងចង់ក្លាយជាតម្រូវការរបស់ស្រ្តីដែលគេស្រលាញ់ យ៉ាងណាមិញ មិនមែនមានន័យថា គ្រប់ស្រ្តីតែងត្រូវការនោះទេ។ បើស្រ្តីមានតម្រូវការភាពកម្សោយតិចជាង នាងនឹងជារបស់មានតម្លៃ ដែលបុរសប្រជែងគ្នាចង់បានជាគូជីវិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសមានគុណសម្បត្តិ ៧ យ៉ាងនេះ ស្រីៗចាប់អារម្មណ៍ជាងរូបរាងសង្ហាពីខាងក្រៅ
ចុចអាន៖លក្ខណៈសម្គាល់បុរសពូកែអៀន ពេលចែចង់មនុស្សស្រី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


