សុខភាព
ភេសជ្ជៈដ៏ល្អវិសេសដែលយើងមើលរំលង ហើយមានតម្លៃថោក
សណ្តែកសៀង មានជាតិប្រូតេអ៊ីនខ្ពស់ និងមានតុល្យភាពជាតិស្ករក៏ដូចជា ជាតិខ្លាញ់ មានន័យថា វាមានជាតិទាំងពីរនេះ ល្មមសម្រាប់ផ្គត់ផ្គង់រាងកាយមនុស្ស មិនលើសមិនខ្វះ។

ជំនួសឱ្យទឹកដោះដែលអាចមានលើសកូលេស្តរ៉ូល ទឹកសណ្តែកសៀងនៅតែជាជម្រើសល្អនាំមកនូវសុខភាពរឹងមាំដោយសារវាផ្ទុកនូវជីវជាតិបំប៉នសំខាន់ៗជាស្រេច រួមទាំងអាស៊ីតខ្លាញ់អូមេហ្គាផង។
យោងតាម foodbase យើងអាចហូបទឹកសណ្តែកជំនួសឱ្យទឹកដោះគោទំាងផ្ទាល់ និងទំាងលាយវាទៅក្នុងកាហ្វេឬក៏នៅក្នុងភេសជ្ជៈផ្សេងៗ។
មនុស្សជាច្រើនដែលព្យាយាមសម្រកទម្ងន់គួរពិសារទឹកសណ្តែកជាជាងទឹកដោះគោ។ ចំណែកអ្នកខ្វះជាតិ lactose ដែលមានន័យថា ពួកគេមានបញ្ហាក្នុងការរំលាយអាហារជាតិស្ករ ដែលជាកាបូអ៊ីដ្រាតមានច្រើននៅក្នុងទឹកដោះគោឆៅ អាចប្តូរមកប្រើទឹកសណ្តែកសៀងជំនួរបានពិតមែន។

វេជ្ជបណ្ឌិត Barbara Schmidt នៃវិទ្យាស្ថាន RDN អ្នកឯកទេសខាងកម្មវិធីអាហារបំប៉ននៅមន្ទីរពេទ្យ Norwalk ទីក្រុង Norwalk រដ្ឋ Connecticut អះអាងថា ផលប៉ះពាល់នៃក្រពះពោះវៀនដែលដំណើរការមិនបានស្រួល ការប្តូរមកផឹកទឹកធញ្ញជាតិគឺជាជម្រើសដ៏ឈ្លាសវៃ។
ក្នុងទឹកសណ្តែកសៀងមួយកែវមាន៖
កាឡូរី: ៨០ក្រាម
ខ្លាញ់: ៤ ក្រាម (ក្រាម)
ខ្លាញ់ឆ្អែត: ០.៥ ក្រាម
កាបូអ៊ីដ្រាត៖ ៣ ក្រាម
ជាតិសរសៃ៖ ២ ក្រាម
ប្រូតេអ៊ីន៖ ៧ ក្រាម

នៅពេលប្រៀបធៀបរួច យើងអាចនិយាយបានថា ទឹកសណ្តែកសៀង មានសារធាតុចិញ្ចឹមប្រហាក់ប្រហែលគ្នានឹងទឹកដោះគោដែលមានជាតិខ្លាញ់ទាប៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ ឪពុកម្តាយជាច្រើនបំពុលអនាគតកូនដោយការបញ្ច្រកថ្នាំ
ចុចអាន៖កុំឃើញក្រូចឆ្មារពណ៌លឿងស្មានគ្មានវីតាមីនស្មើពណ៌បៃតង អានហើយអាចភ្ញាក់ផ្អើល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


