ភេសជ្ជៈដ៏ល្អវិសេសដែលយើង​មើលរំលង ហើយមានតម្លៃថោក
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ភេសជ្ជៈដ៏ល្អវិសេសដែលយើង​មើលរំលង ហើយមានតម្លៃថោក

Published

on

សណ្តែកសៀង មានជាតិប្រូតេអ៊ីនខ្ពស់ និងមានតុល្យភាពជាតិស្ករក៏ដូចជា​ ជាតិខ្លាញ់ មានន័យថា​ វាមានជាតិទាំងពីរនេះ ល្មមសម្រាប់ផ្គត់ផ្គង់រាងកាយមនុស្ស មិនលើសមិនខ្វះ។

ជំនួសឱ្យ​ទឹកដោះដែលអាចមានលើសកូលេស្តរ៉ូល ទឹក​សណ្តែកសៀងនៅតែជាជម្រើសល្អនាំមកនូវសុខភាព​រឹងមាំដោយសារ​វាផ្ទុកនូវ​ជីវជាតិបំប៉នសំខាន់ៗជាស្រេច រួមទាំងអាស៊ីតខ្លាញ់អូមេហ្គាផង។

យោងតាម foodbase យើង​អាចហូប​ទឹកសណ្តែកជំនួសឱ្យទឹកដោះគោទំាងផ្ទាល់ និងទំាងលាយវាទៅក្នុងកាហ្វេឬក៏នៅក្នុងភេសជ្ជៈផ្សេងៗ។

មនុស្ស​ជាច្រើន​ដែល​ព្យាយាមសម្រកទម្ងន់គួរពិសារទឹកសណ្តែកជាជាងទឹកដោះគោ។ ចំណែក​អ្នកខ្វះជាតិ lactose ដែលមានន័យថា ពួកគេមានបញ្ហាក្នុងការរំលាយអាហារជាតិស្ករ ដែលជាកាបូអ៊ីដ្រាតមានច្រើន​នៅក្នុងទឹកដោះគោឆៅ អាចប្តូរមកប្រើទឹកសណ្តែក​សៀងជំនួរបានពិតមែន។

វេជ្ជបណ្ឌិត  Barbara Schmidt នៃវិទ្យាស្ថាន RDN អ្នកឯកទេសខាងកម្មវិធីអាហារបំប៉ននៅមន្ទីរពេទ្យ Norwalk ទីក្រុង Norwalk រដ្ឋ Connecticut អះអាងថា  ផលប៉ះពាល់នៃក្រពះពោះវៀនដែលដំណើរការ​មិនបាន​ស្រួល ការប្តូរ​មកផឹកទឹកធញ្ញជាតិគឺជាជម្រើស​ដ៏ឈ្លាសវៃ។

ក្នុងទឹកសណ្តែកសៀងមួយកែវ​មាន៖

កាឡូរី: ៨០ក្រាម​

ខ្លាញ់: ៤ ក្រាម (ក្រាម)

ខ្លាញ់ឆ្អែត: ០.៥ ក្រាម

កាបូអ៊ីដ្រាត៖ ៣ ក្រាម

ជាតិសរសៃ៖ ២ ក្រាម

ប្រូតេអ៊ីន៖ ៧ ក្រាម

នៅពេលប្រៀបធៀបរួច យើងអាចនិយាយបានថា ទឹកសណ្តែកសៀង មានសារធាតុចិញ្ចឹមប្រហាក់ប្រហែលគ្នា​នឹងទឹកដោះគោដែលមានជាតិខ្លាញ់ទាប៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ ឪពុកម្តាយជាច្រើនបំពុលអនាគតកូនដោយការបញ្ច្រក​ថ្នាំ

ចុចអាន៖​កុំឃើញក្រូចឆ្មារ​ពណ៌​​លឿងស្មាន​គ្មាន​វីតាមីនស្មើពណ៌បៃតង អានហើយ​​អាចភ្ញាក់ផ្អើល

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ6 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ6 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ6 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ7 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services