មានសញ្ជាតិអាមេរិក Zach King គឺជាបុរសពូកែខាងបច្ចេកទេសកុំព្យូទ័រ (ឆ្ពិនភ្នែក) នៅលើអ៊ិនធរណេត និងមានអ្នកតាមដានរាប់លាននាក់។ យ៉ាងណាមិញ នេះជារឿងមួយចំនួន ដែលយើងអាចដឹងអំពីលោក។
តើ Zach King ជានរណា ហើយហេតុអ្វីគាត់ល្បី ?
Zach King កើតនៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ១៩៩០ នៅទីក្រុង Portland រដ្ឋ Oregon បច្ចុប្បន្នមានអាយុ៣២ឆ្នាំ ជាអ្នកធ្វើវីដេអូ Vine ផលិតរឿង និងជាតារា Youtube។ ឪពុករបស់លោក ជាប់សែស្រឡាយចិន-អាមេរិក និងម្ដាយជាអាមេរិកស្បែកស។ Zach ចាប់ផ្ដើមធ្វើវីដេអូដំបូង ពេលដែលនៅអាយុ៧ឆ្នាំ ដោយប្រើកាមេរ៉ាវីដេអូនៅផ្ទះ។
លោកគឺជាបុគ្គលដែលល្បីល្បាញលើអ៊ីនធឺណិត ដោយគេស្គាល់ថា ជាស្ដេចបច្ចេកវិទ្យាកុំព្យូទ័រ និងស្ថិតក្នុងលេខរៀងទី ២៥ មានអ្នកតាមដានច្រើននៅលើ TikTok ។
អាជីពដំបូង
គាត់បានផលិតវីដេអូដំបូងនៅអាយុ ៧ឆ្នាំ។ របាយការណ៍បាននិយាយថា ការផលិតវីដេអូនេះ គឺជាការហៅរបស់ Zach យ៉ាងច្បាស់ ហើយគាត់បានបង្កើតវីដេអូលើកដំបូង ដោយប្រើកាមេរ៉ាថតកុននៅផ្ទះ ។ នៅពេល Zach មានអាយុ ១៤ឆ្នាំ គាត់បានយកចិត្តទុកដាក់ក្នុងការបង្កើតវីដេអូ ហើយបានទិញកុំព្យូទ័រ Mac កាមេរ៉ា និងជើងកាមេរ៉ា ហើយចាប់ផ្តើមបង្កើតវីដេអូ។ ក្នុងឆ្នាំ ២០០៨ គាត់បានបង្កើតគេហទំព័រ FinalCutKing.com ដើម្បីបង្ហោះពីការបង្រៀន និងការបង្ហោះប្លក់អំពីរបៀបប្រើកម្មវិធីកាត់តវីដេអូ Apple Final Cut Pro បន្ទាប់ពីគាត់បានឃើញគម្លាតនៅក្នុងទីផ្សារសម្រាប់ការបង្រៀន Final Cut តាមអ៊ីនធឺណិត។
ឥឡូវនេះ Zach គឺជាតារាល្បីលើអ៊ីនធឺណិត ដែលមានអ្នកតាមដានរាប់លាននាក់នៅ TikTok, YouTube, Vine, Instagram និង Twitter ។ គាត់ថែមទាំងបានបើកដំណើរការសៀវភៅវេទមន្តរបស់កុមារ ជាបន្តបន្ទាប់ ដែលភ្ជាប់មកជាមួយកម្មវិធី AR ផងដែរ។
ទ្រព្យសម្បត្តិសុទ្ធរបស់ Zach King តើលោករកបានប៉ុន្មាន?
Zach King ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃ ៣លានដុល្លារ (២.២ លានផោន) ក្នុងឆ្នាំ ២០២១ ។ ក្រៅពីការងារប្រចាំថ្ងៃរបស់គាត់ Zach មានប្រាក់ចំណូលផ្សេងៗគ្នា ហើយគាត់ទំនងជារកបានប្រាក់យ៉ាងច្រើន ក្នុងនាមជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ Zach ក៏នឹងមានប្រាក់ចំណូលពីស៊េរីសៀវភៅវេទមន្តរបស់គាត់ផងដែរ។
តើអ្នកណាជាភរិយារបស់ Zach King?
លោកបានរៀបការជាមួយប្រពន្ធ Rachel Holm តាំងពីឆ្នាំ ២០១៤ ហើយពួកគេមានកូនប្រុសពីរនាក់ជាមួយគ្នា។ ទន្ទឹមនោះ លោកមានអ្នកតាមដានលើ TikTok៖ ៦៣.៣ លាននាក់ អ្នកតាមដាន Instagram៖ ២៤.៣ លាននាក់ អ្នកតាម Twitter៖ ៣៤២,៤០០ និងលើ YouTube៖ ១១,៤ លាននាក់ គិតត្រឹមខែសីហា ឆ្នាំ ២០២១៕
សូមទស្សនាវីដេអូរបស់លោក
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាសេដ្ឋីទាំងនេះ បោះបង់ការសិក្សា នៅសាកលវិទ្យាល័យធំៗ ដើម្បីចាប់យកអាជីព សាងប្រាក់ រាប់លាន
ចុចអាន៖Google បញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 13 សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី សាកល្បងហើយ