KPT+
បំណកស្រាយ! ជំនឿទាំង ៦ តែងឮមកជាយូរ តើជាការពិតឬយ៉ាងណា?
ធ្លាប់តែឮគេនិយាយពីរឿងនេះ រឿងនោះតៗគ្នា តែមិនដឹងថាពិតឬអត់ មិនដឹងប្រភពមកពីណាពីណីខ្លះ។ ថ្ងៃនេះ កម្ពុជាថ្មី នឹងផ្ដល់ចំណេះដឹងថ្មីៗ ដល់មិត្តអ្នកអាន ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ថានេះជាជំនឿពិតឬអត់។
១. សត្វប្រជៀវខ្វាក់ភ្នែក

ភ្នែកប្រជៀវមើលឃើញរូបភាពជាពណ៌សខ្មៅ នៅពេលយប់ពួកវាមើលឃើញច្បាស់ជាងយើងទៅទៀត។ ជំនឿនេះប្រហែលបានមកពីការពិត ដែលប្រជៀវមើលមិនច្បាស់នៅពេលថ្ងៃ ទើបនាំគ្នាថាប្រជៀវខ្វាក់តែម្ដងទៅ។
២. ដំរីខ្លាចកណ្ដុរ

ជំនឿនេះមើលទៅដូចជាបានមកពីរឿងនិទានកុមារ វាមិនដែលសត្វធំសឹងអីមកខ្លាចកណ្ដុរ។ ការពិតទៅដំរីអត់ខ្លាចកណ្ដុរទេ វាគ្រាន់តែមានភ្នែកអន់ និងដំណើរយឺត។ មានន័យថា ដំរីអាចធំ និងខ្លាំង ហើយថែមទាំងក្លាហាន ប៉ុន្តែពួកវានៅតែអាចស្រឡាំងកាំង នៅពេលដែលសត្វតូចមួយ ដូចជាសត្វកណ្ដុរ ឬសត្វស្លាបហើរមកកាត់ និងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សត្វពាហនៈ ដូចយើងភ្ញាក់ពេលមានសត្វហោះកាត់ដូចគ្នា។
៣. ត្រីកន្ទុយបីមានការចងចាំត្រឹមតែ ៣-៧ វិនាទីតែប៉ុណ្ណោះ

នេះមិនមែនជាការពិតទេ ពួកគេមិនមែនល្ងង់ដូចយើងថាទេ។ ត្រីកន្ទុយបីអាចរៀន និងចងចាំជំនាញក្នុងការរស់នៅដល់ទៅបីខែឯណោះ។ តាមការពិសោធន៍ ពួកគេត្រូវការការចងចាំរយៈពេលវែងគួរសម ដើម្បីស្វែងរក និងរំលឹកប្រភពអាហារ ឬលាក់ខ្លួនពីសត្វសាហាវ។
៤. សត្វរុយមានជីវិតត្រឹមតែមួយថ្ងៃ

ជាមធ្យមមនុស្សយើងអាចរស់នៅបានដល់ទៅ ៦៧ឆ្នាំ ចំណែកឯសត្វឆ្កែវិញរស់បានយ៉ាងយូរ ២៩ឆ្នាំហ្នឹង! បើឆ្មាវិញអាចនឹងបាន ៣៨ឆ្នាំ។ តែបើក្រឡេកទៅសត្វរុយវិញ វាអាចរស់នៅបានមួយខែ។ ជំនឿនេះប្រហែលជាមកពីការយល់ច្រឡំជាមួយនឹងសត្វផ្សេងហើយ។
៥. សត្វអូទ្រីសដាំក្បាលកប់ដីពេលវាភ័យខ្លាច

អូទ្រីសមិនមែនជាសត្វស្លាបដែលឆ្លាតអីណាស់ណាទេ ប៉ុន្តែអាកប្បកិរិយាបែបនេះគឺមិនអាចទៅរួច។ តើសត្វអូទ្រីសធ្វើអ្វីពេលខ្លាច? ពួកគេអាចរត់បានយ៉ាងលឿនរហូតដល់ ៣១ ម៉ាយក្នុងមួយម៉ោង។ ដូច្នេះសត្វអូទ្រីសមានល្បឿនលឿនល្មមអាចគេចផុតពីសត្វសាហាវបាន ប៉ុន្តែប្រសិនបើវារត់មិនរួចទេ វានឹងសម្ដែងធ្វើជាស្លាប់។
៦.រន្ទះមិនបាញ់កន្លែងដដែលៗទេ

ឈប់យល់ច្រឡំទៀតទៅ រន្ទះបាញ់កន្លែងដដែលៗញឹកញាប់ណាស់។ ដើម្បីការពារខ្លួនពីរន្ទះ អ្នកត្រូវស្វែងរកទីជម្រកនៅឱ្យឆ្ងាយពីបង្អួច និងចៀសវាងប៉ះពាល់ដែកឬអគ្គិសនី៕
ប្រែសម្រួល៖ វារី
ចុចអាន៖របស់ទាំងនេះមើលទៅសាមញ្ញ តែបើនិយាយពីតម្លៃវិញ ស្មើនឹងឡានមួយគ្រឿង
ចុចអាន៖កំពូលអ្នកឌីស្សាញប្លែកៗ ឃើញរូបហើយ ពិតជាសក្ដិសមជាមួយពានរង្វាន់ហួសចិត្ត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


