KPT+
លោកសាស្រ្តាចារ្យ អ៊ឹម សុខរិទ្ធី ពន្យល់អំពីពាក្យថា «អង្គរ»
លើកឡើងនៅក្នុងបាឋកថាជាសាធារណៈជាស៊េរី ស្ដីពី មរតកវប្បធម៌តាមបណ្ដោយបឹងទន្លេសាប និងទន្លេមេគង្គ នាព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ លោកសាស្រ្តាចារ្យ អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់អំពីពាក្យថា «អង្គរ» ដែលជាឈ្មោះរបស់ប្រទេសកម្ពុជា កាលពីជាង ១ពាន់ឆ្នាំមុន។

បើតាមលោកសាស្រ្តាចារ្យ អ៊ឹម សុខរិទ្ធី ពាក្យថា «អង្គរ» គឺជាពាក្យដែលខ្មែរយើងអានកាត់ មកពីពាក្យជាភាសាសំស្រ្កឹតថា នគរ ដែលមានន័យថា រាជធានី។ លោកបន្តថា ខ្មែរយើងមានទម្លាប់លេបពាក្យ ពោលគឺកាលណាពាក្យចាប់ពីពីរម៉ាត់ឡើងទៅ គឺយើងនឹងលេបបាត់កន្លះពាក្យ ឬកន្លះព្យាង្គ ដូចជាពាក្យផ្ដើមដោយអក្ស “ន” ដូចគ្នា គឺពាក្យ “និយាយ”។ ប៉ុន្តែនៅពេលយើងនិយាយមែនទែនបែរជាចេញសំលេងថា “យាយ” គឺបាត់កន្លះពាក្យ ហើយសំលេងចេញមកក៏លឺស្ទើពួក “អ” ដែរ។
លោកបន្តថា មានពាក្យមួយទៀត គឺពាក្យន័ង្គល ដែលផ្ដើមដោយអក្សរ “ន” ដូចគ្នាដែរ គឺខ្មែរយើងមិនដែលហៅពេញថា ន័ង្គល នោះទេ ពោលគឺសំលេងចេញពីមាត់មកលឺតែ “ គាល់” ដោយបញ្ចេញសំលេងស្ទើពួក “អ” ដដែល។ ដូចនេះ ពាក្យ «អង្គរ» បានក្លាយមកពីពាក្យថា នគរ ដែលមានន័យតែមួយគឺរាជធានី គ្រាន់តែមានការវិវត្តតាមរយៈទម្លាប់ នៃការអានរបស់ជនជាតិខ្មែរយើងប៉ុណ្ណោះ។
លោកបន្ថែមថា ត្បិតតែយើងខ្ចីពាក្យមកពីសំស្រ្កឹតក៏ពិតមែន។ ប៉ុន្តែនៅពេលយើងយកវាមកប្រើ ពាក្យនេះបានកកើតមកជារបស់ខ្មែរ ពីនគរ មកជា «អង្គរ» ដល់បច្ចុប្បន្ន។
លោកសាស្រ្តាចារ្យ អ៊ឹម សុខរិទ្ធី បានឲ្យដឹងទៀតថា រាជធានីអង្គររបស់កម្ពុជា កាលពីជាង ១ពាន់ឆ្នាំមុនមានផ្ទៃធំជាង ៣ពាន់គីឡូម៉ែត្រក្រឡា ដែលចែកជាតំបន់កណ្ដាលជារាជធានី និងតំបន់ជាយក្រុង។ ផ្ទៃក្រឡានេះចាប់រាប់ពី ជើងភ្នំគូលែនចុះមកទន្លេសាប និងរាប់ពីខាងកើតទៅនៅម្ដុំដំដែក រហូតដល់ខាងលិចស្រុកពួកបន្តិច គឺជារាជធានីនៃចក្រភពខ្មែរ ដែលមានមនុស្សរស់នៅប្រមាណជា ៧ទៅ ៨សែននាក់។
សូមជម្រាបជួនថា ក្រុមនៃប្រាសាទអង្គរ ត្រូវបានចុះក្នុងបញ្ជីនៃសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមរជ្ជកាលនៃព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សុំឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ របស់កម្ពុជា៕
អត្ថបទ៖ លន់ សេនី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


