KPT+
ឱសថ ៤ ប្រភេទ ជួយបំប៉នស្បែក និងសក់ កាន់តែស្រស់ស្អាត
សម័យនេះគ្រឿងថែសម្រស់គឺងាយរកបាន ទាំងផលិតផលចិញ្ចឹមស្បែកមុខ ស្បែកដងខ្លួន សក់ ដល់ចុងក្រចក ហើយប្រើប្រាស់តាមវិធីផ្សេងៗគ្នា។ ទន្ទឹមនោះមានផលិតផល ខ្លះងាយស្រួលស្វែងនិងជាឱសថក្នុងផ្ទះជុំវិញខ្លួនយើងថែមទៀ់តផង។
១ អំពិល អម្ពិលគឺជាគ្រឿងផ្សំដែលត្រូវបានគេប្រើជាភ្នាក់ងារបំប៉នស្បែក អស់រយៈពេលជាយូរមកហើយ ព្រោះវាមានឥទ្ធិពលអាស៊ីដខ្សោយ។ វាជួយកម្ចាត់ជាតិកខ្វក់ចេញពីស្បែក និងជួយសម្អាតស្បែកថ្នមៗ។ ដូច្នេះហើយ អម្ពិលជួយមិនឲ្យមានសារធាតុកខ្វក់ ឬស្ទះរន្ធញើសឡើយ ជាពិសេសសម្បូរទៅដោយវីតាមីន C ខ្ពស់ ពេលប្រើសម្រាប់ខាត់ វានឹងជួយកាត់បន្ថយស្នាមអុចខ្មៅ ធ្វើឲ្យស្បែកភ្លឺថ្លា និងមើលទៅមានសុខភាពល្អ។

២ រមៀត ឱសថក្នុងផ្ទះដែលគេស្គាល់ថា ជាអាថ៌កំបាំងសម្រស់ដែលស្រីៗប្រើតាំងពីបុរាណមក គឺជារមៀត។ រមៀតជាឱសថមួយប្រភេទ ដែលមានប្រយោជន៍ច្រើន អាចយកទៅធ្វើម្ហូបបាន ប្រើជារុក្ខជាតិឱសថ រួមទាំងជាជំនួយដល់ការចិញ្ចឹមស្បែកឲ្យមានភាពស្រស់ស្អាតផងដែរ។ នោះគឺដោយសារតែរមៀតមានសារធាតុ Curcumin ដែលមានការលូតលាស់ប្រឆាំងនឹងផ្សិត បាក់តេរី ដូច្នេះហើយជួយព្យាបាលជំងឺស្បែក និងកាត់បន្ថយការរលាកស្បែក។ រមៀតក៏កំចាត់ជាតិប្រេងលើសនៅលើស្បែក កាត់បន្ថយមុន និងធ្វើឲ្យស្បែកមុខរលោង។
៣ Aloe Vera ប្រទាលកន្ទុយក្រពើជា aloe vera ដ៏ល្អមួយ ជាមួយនឹងអត្ថប្រយោជន៍ដ៏ល្អ ដែលជួយបន្ថែមសំណើមដល់ស្បែកមិនឲ្យស្ងួត និងជួយស្បែកដែលរលាកដោយសារកម្ដៅថ្ងៃ។ លើសពីនេះ ប្រទាលកន្ទុយក្រពើ មានលក្ខណៈសម្បត្តិ ជួយសម្លាប់មេរោគ ព្យាបាលរបួស និងកាត់បន្ថយស្លាកស្នាមមុន។ ទន្ទឹមនោះ វាក៏ជួយផ្ដល់ជាតិទឹកដល់សក់ និងស្បែកក្បាល។

៤ ក្រូចសើច ប្រសិនបើអ្នកចង់ចិញ្ចឹមសក់ឲ្យទន់រលោង ខ្មៅ និងភ្លឺចែងចាំង ក្រូចសើចគឺជាជំនួយមួយទៀត ដែលមិនគួរមើលរំលង។ ដែលអាចត្រូវបានប្រើសម្រាប់គ្រប់ផ្នែកចាប់ពីឫស ស្លឹក ផ្លែ និងទឹក។ ក្រូចសើចជួយព្យាបាលជំងឺ និងពង្រឹងប្រព័ន្ធការពាររាងកាយ រួមទាំងអត្ថប្រយោជន៍នៃការចិញ្ចឹមសក់ និងស្បែកក្បាលផងដែរ។ ដោយសារតែ bergamot គឺសម្បូរបែប សារធាតុប្រឆាំងអុកស៊ីតកម្ម ជួយឲ្យសក់មានទំងន់ ទន់រលោង មានទំងន់ រារាំងការលូតលាស់នៃផ្សិត ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


