KPT+
ស្រ្តីអាមេរិកម្នាក់បរិភោគគ្រំជិតអស់ ក៏ប្រទះឃើញវត្ថុមានតម្លៃក្នុងសំបក
ស្ត្រីម្នាក់បរិភោគគ្រំសុខៗ ស្រាប់តែប្រទះឃើញគជ់ខ្យងមួយគ្រាប់នៅខាងក្នុង ឥលូវនេះនាងយកទៅធ្វើចិញ្ចៀនភ្ជាប់ពាក្យហើយ ។


កាលពីឆ្នាំ ២០២១ នៅថ្ងៃបុណ្យណូអែល Sandra Sikorski និងគូដណ្ដឹងរបស់នាងលោក Ken Steinkamp បាននាំគ្នាទៅបរិភោគអាហារនៅភោជនីយដ្ឋាន Bridge លើកោះ Rhode សហរដ្ឋអាមេរិក ។

គ្រានោះ Sandra វ័យ ៧០ ឆ្នាំបានញ៉ាំគ្រំចុងក្រោយដែលនៅសល់លើចាន ទើបនាងដឹងថាមានគជ់ខ្យងនៅខាងក្នុង ។ គ្រាន់តែឃើញគជ់ខ្យងដ៏រលោងនោះភ្លាមលោក Steinkamp ក៏ទុកសម្រាប់ធ្វើចិញ្ចៀនភ្ជាប់ពាក្យភ្លែតតែម្ដង ។

គជ់ Mercenaria ដែលគូស្នេហ៍ខាងលើទទួលបាន មានទំហំ ៩.៨ មីលីម៉ែត្រ ឬស្មើនឹងពេជ្រ ៦ ការាត់ ។ បើយោងតាមអ្នកជំនាញបានឲ្យដឹងថា ទម្រាំវាលូតលាស់ធំប៉ុណ្ណឹង ខ្យងនេះមិនដែលមានអ្នកប៉ះពាល់អស់រយៈពេលជិត ៥០ ឆ្នាំមកហើយ ។

ដូច្នេះ Sandra និង Steinkamp បានកម្មង់ជាងទងឲ្យធ្វើចិញ្ចៀន ដើម្បីគ្រោងភ្ជាប់ពាក្យនៅថ្ងៃណាមួយរួចជាស្រេច ។ មិនតែប៉ុណ្ណោះ Sandra មានបំណងចង់ទុកចិញ្ចៀនគជ់របស់នាងជាកេរមរតកឲ្យចៅស្រីទៀតផង ព្រោះវាកម្រ និងមានភាពស្រស់ស្អាតជាពិសេសតែម្ដង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អាវអង្កាំគជ់ខ្យង Camila Cabello ពាក់ទៅ Grammys ចំណាយពេលធ្វើដោយដៃជាង ៤០ ម៉ោង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


