KPT+
អស្ចារ្យ សមាធិអាចជួយធ្វើឱ្យលូតលាស់កោសិកាខួរក្បាលថ្មី?
ការធ្វើសមាធិមិនត្រឹមតែជួយធ្វើឱ្យចិត្តជ្រះស្រឡះ ខួរក្បាលស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យរក្សាភាពក្មេងវ័យបានយូរទៀតផង។
ការសិក្សាថ្មីមួយបានរកឃើញថា ការធ្វើសមាធិទៀងទាត់ជួយធ្វើឱ្យខួរក្បាលក្មេងជាងវ័យដល់ទៅ ៧ ឆ្នាំកន្លះ ចំពោះមនុស្សវ័យកណ្តាល។

ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ការផ្តោតអារម្មណ៍ខ្លាំង និងការសម្រាកនៅពេលសមាធិអាចជួយធ្វើឱ្យលូតលាស់កោសិកាខួរក្បាលថ្មី។ ពួកគេបន្ថែមទៀតថា ជាទូទៅការរួញខួរក្បាលឬភាថាសាមញ្ញថា ក្រញ៉ាញ់ខួរ ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺបាត់បង់ការចងចាំ និងជំងឺទាក់ទងនឹងការចុះខ្សោយការចងចាំជាច្រើនទៀត។
អ្នកវិទ្យាសាស្ត្របានស្កែនខួរក្បាលបុរសស្ត្រីអាមេរិកចំនួន ៥០ នាក់ ដែលធ្វើសមាធិជាទៀងទាត់ និង អ្នកមិនធ្វើសមាធិសោះចំនួន ៥០ នាក់ទៀត។

ការស្កែននេះត្រូវបានបញ្ចូលទៅកម្មវិធីកុំព្យូទ័រ ដែលវិភាគទៅលើខួរក្បាល និងផ្តល់នូវអាយុពិតសម្រាប់ខួរក្បាលនីមួយៗផ្អែកលើស្ថានភាពរូបរាងជាក់ស្តែងរបស់ខួរក្បាល។ លទ្ធផលចេញមកគឺពិតជាគួរឱ្យភ្ញាក់ផ្អើល។
ជាទូទៅ អាយុរបស់ខួរក្បាលរបស់អ្នកមិនធ្វើសមាធិ និងអាយុពិតជាក់ស្តែងរបស់ពួកគេគឺដូចគ្នា ពោលគឺមនុស្សវ័យ ៥៥ មានខួរក្បាលអាយុ ៥៥ ដូចគ្នា។ ប៉ុន្តែចំពោះខួរក្បាលរបស់អ្នកធ្វើសមាធិមានអាយុក្មេងជាងវ័យ ដោយមនុស្សវ័យ ៥០ ជាមធ្យមមានខួរក្បាលអាយុប្រហែល ៤២ ទៅ ៤៣ ឆ្នាំប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ GREATIST
ចុចអាន៖ វិធីងាយៗដើម្បីធ្វើសមាធិមានប្រសិទ្ធិភាព
ចុចអាន៖ ទម្លាប់សរសេរកំណត់ហេតុផ្ទាល់ខ្លួន ផ្ដល់គុណសម្បត្តិមិនធ្លាប់នឹកដល់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


