KPT+
អនុភាពសត្វ នាគ នៅក្នុងទស្សនៈប្រពៃណីវប្បធម៌ជនជាតិ ចិន
នាគ នៅក្នុងទស្សនៈប្រជាជនចិន គឺតំណាងឲ្យអានុភាពអំណាចផង និងក្តីមេត្តាផង ។ នៅក្នុងវប្បធម៌ចិនគេមានជំនឿលើលក្ខណៈសត្វទាំង១២ ពិសេសនោះគេជំនឿទៅលើសត្វនាគថាជាអ្នកគ្រប់គ្រងបាតុភូតទាំងអស់ដែលមានធាតុទឹក ដូចជាការបង្អុរភ្លៀងនៅទីមានគ្រោះរាំងស្ងួត ឬដំណើរអាកាសធាតុជាដើម ហើយនាគ មាននៅសឹងគ្រប់ទីកន្លែងនៅក្នុងទឹកដីចិន រាប់តាងពីរឿងតំណាលនិទាន ពិធីបុណ្យ សិល្បៈ ហោរាសាស្រ្ត ឈ្មោះ និងពាក្យស្លោក ពាក្យអប់រំជាដើម ។

នេះគឺជាទស្សនៈរបស់ប្រជាជនចិនទៅលើ សត្វនាគ តាមរយៈគេហទំព័រ China Highlights បានបង្ហាញជាចំណុចសង្ខេបមួយចំនួនដូចតទៅ
១-នាគចិនមានតាំងពីសម័យបុរាណ
គិតតាំងពីសម័យប្រទេសចិននៅគ្រប់គ្រងដោយរជ្ជកាលខ្សែរាជវង្សស្តេច ព្រះចៅអិធរាជ្យ ឬស្តេចត្រាញ់ រូបនាគគឺជាសញ្ញាបង្ហាញពីអនុភាព និងអំណាចរបស់ពួកគេ។ គេអាចឃើញ សិល្បៈរូបនាគលម្អតាំងពីនៅជណ្តើរ ផ្លូវដើរ គ្រឿងសង្ហារឹម សំលៀកបំពាក់ និងព្រះរាជវាំង ហើយនៅសម័យនោះ ប្រជាជនធម្មតាមិនត្រូវអនុញ្ញាតឲ្យប្រើប្រាស់រូបនាគដូចខ្សែស្រឡាយអធិរាជឡើយ។

២-ជាអ្នកក្តោបក្តាប់អំណាចអាកាសធាតុ និងធាតុទឹក
តាំងពីសម័យបុរាណចិន ជនជាតិនេះមានជំនឿថា មានស្តេចនាគជាម្ចាស់លើដំណើរអាកាសធាតុ និងធាតុទឹក ពោលគឺជាអ្នកបង្អុរភ្លៀង ជាអ្នកថែរក្សាទឹកធម្មជាតិ ទន្លេ បឹង សមុទ្រ។ គេជឿថា មានស្តេចនាគនៃទិសទាំង៤ ដែលជាអ្នកនៅមើលគ្រប់គ្រងថែរក្សាសមុទ្រចិន មានសមុទ្រខាងកើត សមុទ្រខាងលិច សមុទ្រខាងជើង និងសមុទ្រខាងត្បូង ដោយអ្នកទាំង៤ ជាអ្នកមានអំណាចនាំទឹកភ្លៀង និងខ្យល់មក។ នៅពេលខ្លះ គេតាំងជំនឿខ្លាំងរហូតដល់បូជាដល់ស្តេចនាគដើម្បីសុំឲ្យជួយបញ្ឈប់បង្អុរព្យុះភ្លៀង ការពារពីទឹកជំនន់ និងគ្រោះរាំងស្ងួតទៀតផង។

ជំនឿនេះ នៅមានសល់ក្នុងសម័យបច្ចុប្បន្ន ដែលគេអាចសង្កេតឃើញទីសក្ការៈជាច្រើនកន្លែងក្នុងភូមិរស់នៅរបស់ជនជាតិចិន សម្រាប់បួងសួងដល់ស្តេចនាគ សុំសេចក្តីសុខ មានទឹកភ្លៀងគ្រប់គ្រាន់ អាកាសធាតុល្អ និងទទួលបានការប្រមូលភោគផលដំណាំបានល្អ។
៣-ជាបុព្វបុរសនៃជនជាតិចិន
ក្នុងរឿងព្រេងនិទានកថាចិនមួយចំនួន ដំណាលរាប់ពាន់ឆ្នាំ ថាមានមេដឹកនាំកុលសម្ព័ន្ធម្នាក់ ឈ្មោះ Yandi ដែលកើតពីម្តាយមនុស្ស និងសត្វនាគ។ ដោយមេកុលសម្ព័ន្ធនេះមានសម្ព័ន្ធមិត្តជាមួយនាគ នឹងទំនាក់ទំនងគ្នានឹងកុលសម្ព័ន្ធមួយទៀតឈ្មោះ Huangdi ដែលបង្កបង្កើតបានជាអរិយធម៌ និងដឹកនាំប្រជាជនចិន។ ពីពេលនោះមក អធិរាជដឹកនាំកុលសម្ព័ន្ធ Yandi និង Hyangdi ដែលមានធាតុនាគ និងអាចប្រែខ្លួនជាស្តេចនាគ ក្លាយជាបុព្វបុរសរបស់ប្រជាជនចិនតាំងពីពេលនោះមក។ នៅក្នុងទស្សនៈមួយចំនួនទៀតមកទល់បច្ចុប្បន្ន ជនជាតិចិនឲ្យតម្លៃទៅលើនាគ ថាជាអ្នកនាំសំណាងល្អ ភាពចម្រុងចម្រើនក្នុងអាជីវកម្ម សុខភាពល្អ និងការការពារផងដែរ ៕


ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


