ព័ត៌មានជាតិ
លោក វង្សី វិស្សុត ចុះសួរសុខទុក្ខវីរកងទ័ពរងរបួសក្នុងការការពារបូរណភាពទឹកដី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ចុះសួរសុខទុក្ខវីរកងទ័ពរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។


នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរីងស្ងួតរបស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេសពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងតែបានគិតគូរជានិច្ចពីសុខទុក្ខវីរកងទ័ព និងក្រុមគ្រួសារ នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែក នៅក្នុងខេត្តកំពង់ធំផងដែរ។


លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងការគោរពដឹងគុណ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរកងទ័ពទាំងអស់នូវវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជាយើងពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។


ទន្ទឹមនេះដែរ ដោយមានសំណូមពរពីសំណាក់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកឧបនាយករដ្ឋមន្ត្រី ប្រចាំការ វង្សី វិស្សុត ក៏បានឧបត្ថម្ភថវិកាចំនួន ១២ ០០០ ដុល្លារអាមេរិក ដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់យកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន៕
អត្ថបទ ៖ ឈាង មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


