ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថា នយោបាយ ការទូត ពាណិជ្ជកម្ម ជាវិស័យជំរុញចំណងមិត្តភាពកម្ពុជា និងសិង្ហបុរី
ទំនាក់ទំនងនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាវិស័យរុញច្រាននូវចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងកម្ពុជា និងសិង្ហបុរី។ នេះជាការលើកឡើងរបស់ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពេលទទួលជួបលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលជាជំនួបជម្រាបលា ដោយលោស្រី ឯកអគ្គរដ្ឋទូត ត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានសាមគ្គីភាព នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី Teo Lay Cheng ក្នុងឋានៈជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការពូនជ្រំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឱ្យមានភាពល្អប្រសើរ ហើយសម្ដេចពេញចិត្តចំពោះការខិតខំប្រឹងប្រែងនេះ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ចំពោះទំនាក់ទំនងនយោបាយ ការទូត និងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលចាត់ទុកថាគឺជារឿងដ៏ចាំបាច់ ហើយជាផ្នែកក្នុងការរុញច្រាននូវទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។
តាមការបញ្ជាក់របស់សម្ដេចតេជោ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី គឺបានកើនឡើងដល់ជាង ៥ពាន់លានដុល្លារ ដោយសម្ដេចតេជោ បានបង្ហាញនូវការពេញចិត្តចំពោះកំណើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរពេលនេះ។ សម្ដេចសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដោយដាក់គោលដៅបន្តធ្វើយ៉ាងណាសម្រេចឱ្យបាន១០ពាន់លានដុល្លារ នៅឆ្នាំបន្តបន្ទាប់។

ស្របនឹងការលើកឡើងរបស់សម្ដេចតេជោ លោកស្រី ឯកអគ្គរដ្ឋទូតសិង្ហបុរី បានគូសរំលេចពីទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំកន្លងទៅ ដែលទំនាក់ទំនងបានកើនឡើងតាមរយៈវិស័យពាណិជ្ជកម្ម និងនយោបាយរីកចម្រើនទៅទន្ទឹមគ្នា។
លោកស្រី បានលើកឡើងពីភាពរីកចម្រើនរបស់កម្ពុជា និងកត្តាសុខសន្តិភាព ហើយលោកស្រីក៏រំលឹកពីអនុស្សាវរីយ៍ជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ដោយលោកស្រី បានហៅប្រទេសកម្ពុជា ថា ជាប្រទេសដ៏អស្ចារ្យ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


