Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែប ប្រារព្ធពិធីទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកក់ក្តៅ

បានផុស

នៅ

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុង កម្មវិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅបរិវេណខាងមុខសាលាខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ បានលើកឡើងពីសារៈសំខាន់នៃបរិស្ថានស្អាត ដែលជាកត្តាគន្លឹះក្នុងការទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ និងភ្ញៀវទេសចរ សូម ឱ្យមានការចូលរួមសម្អាតអនាម័យ បោះចោលសំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតាមគោលការណ៍ ទីក្រុងស្អាតនៅតាមបណ្ដាលរមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចឱ្យបានល្អទៅថ្ងៃមុខ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម