ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ មកដល់ពេលនេះខេត្តចំនួន៧ នៅកម្ពុជារងគ្រោះដោយគ្រោះរាំងស្ងួតប៉ះពាល់ដំណាំស្រូវជាង១០ម៉ឺនហិកតា
លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅរសៀលថ្ងៃទី២២កក្កដា នេះថា គិតមកពេលនេះ គ្រោះរាំងស្ងួតបានប៉ះពាល់ខេត្តចំនួន៧ រួមមានខេត្តបន្ទាយមានជ័យ, សៀមរាប,កំពង់ធំ, បាត់ដំបង, រតនគីរី, កំពង់ចាម និងខេត្តពោធិ៍សាត់ ប៉ះពាល់ស្រូវចំនួន ១០៨៦៦៤ហិកតា តែមិនរងការខូចខាតធ្ងន់ធ្ងរនោះទេ។

លោកបានបន្តថា ក្នុងនោះបន្ទាយមានជ័យប៉ះពាល់ចំនួន៧០៩២ហិកតា,ខេត្តបាត់ដំបងប៉ះពាល់៦២៥៥៤ហិកតា និងដំណាំគួបផ្សំផ្សេងៗទៀតដែលរហូតមកដល់ពេលនេះមិនទាន់រងការខូចខាតទេដោយសារមានការអន្តរាគមន៍ទាន់ពេលវេលា។ ខេត្តកំពង់ធំ ប៉ះពាល់ចំនួន១៩១ហិកតា បានអន្តរាគមន៍បានរួចរាល់ ហើយដំណាំស្រូវកំពុងលូតលាស់បានល្អប្រសើរឡើងវិញដោយសារមានភ្ញៀងធ្លាក់។ ខេត្តសៀមរាប ប៉ះពាល់១៩៥០៣ហិកតា។ ខេត្តរតនគីរី ប៉ះពាល់៤២០០ហិកតា បានដុះលូតលាស់ល្អប្រសើរឡើងវិញហើយដោយ សារមានភ្ញៀងធ្លាក់។ ខេត្តកំពង់ចាម ប៉ះពាល់៦៣ហិកតា ខូចខាត ២២ហិកតា នៅឃុំតាប្រុក ស្រុកចំការលើ។ ខេត្តពោធិ៍សាត់ ១៩៣០៩ហិកតា ដំណាំស្រូវលូតលាស់ល្អប្រសើរទេ។ ក្នុងចំណោមខេត្តទាំង៧ ក្នុងនោះខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

លោកបានបន្តថា មូលហេតុសំខាន់ដែលបណ្តាលឱ្យមានគ្រោះរាំងស្ងួតនេះដោយសារបាតុភូតអ៊ែលនីណូដែលធ្វើឱ្យបរិមាណទឹកភ្ញៀងក្នុងរដូវវស្សានេះមានចំនួនតិចតួចមិនសាយភាយគ្របដណ្តប់ទូទាំងប្រទេសម្ស៉ាងទៀតអាងស្តុកទឹកមានចំនួនតិចបណ្តាលឱ្យមានការខ្វះខាតទឹកក្នុងការស្រោចស្រពដំណាំកសិកម្មហើយថ្មីៗនេះទោះបីជាមានភ្ញៀងធ្លាក់ច្រើនបង្កឱ្យមានទឹកជំនន់រហ័សក៏ដោយតែមិនធ្លាក់រ៉ាយប៉ាយទូទាំងប្រទេសដែរពោល គឺនៅតំបន់មួយចំនួនប៉ុណ្ណោះបង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនៅតាមតំបន់ភ្នំ ព្រែក បឹងបួរ ។ប៉ុន្តែវាបានអំណោយផលបានច្រើនក្នុងការជួយសង្គ្រោះស្រូវបានមួយចំនួនពិសេសនៅខេត្តបាត់ដំបង។
លោកបានបន្ថែមថាដូចនេះបញ្ហាខ្វះខាតទឹកនៅតែប្រឈមនៅតំបន់មួយចំនួនដដែលតែគណៈកម្មាធិការគ្រោះមហន្តរាយបានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយជួយអន្តរាគមន៍និងសង្គ្រោះដំណាំកសិកម្មជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាពិសេស លោក គន់ គីម ជាអនុប្រធានបានណែនាំដល់ក្រសួងស្ថាប័នយកចិត្តទុកដាក់ និងតាមដាន និងចុះទៅដល់តំបន់ដែលប្រឈមនឹងការខ្វះខាតទឹកពិសេសខេត្តដែលមានប្រភពទឹកនៅឆ្ងាយៗ។

យ៉ាងណាក៏ដោយ លោកបង្ហាញការព្រួយបារម្ភថាបច្ចុប្បន្នកូនរដូវប្រាំងចូលមកដល់ហើយបាតុភូតអ៊ែលនីណូលក៏មានឥទ្ធិពលនៅកម្ពុជាធ្វើឱ្យអាកាសធាតុកាន់តែក្តៅពិសេសកូនដូវប្រាំងអាចអូសបន្លាយយូរអាចប្រឈមនឹងការខ្វះខាតទឹកសម្រាប់កសិកម្ម។
លោក សុទ្ធគឹម កុលមុនី បានលើកឡើងទៀតថាក្រសួងស្ថាប័នពាក់ព័ន្ធបានត្រៀមស្រូវពូជនិងពូជបន្លែរួចរាល់ដើម្បីជួយដល់ប្រជាកសិកររងគ្រោះដោយសារភាពរាំងស្ងួតឬគ្រោះទឹកជំនន់នាខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


