ព័ត៌មានជាតិ
ក្រុមហ៊ុនឯកជន២ក្រុម ជួយឧបត្ថម្ភស្បៀងជូនពលរដ្ឋ រងផលប៉ះពាល់ពីកូវីដ-១៩
ភ្នំពេញ ៖ ស្បៀងអាហារ ដែលមានដូចជាអង្ករ មី ពងទា និងត្រីខ ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ យកមក ប្រគល់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ-១៩ ខណៈដែលជំងឺនេះ បាននឹងកំពុងរីករាលដាលនៅក្នុងរាជធានីភ្នំពេញនូវឡើយ។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នារសៀល ថ្ងៃទី១៣ឧសភា នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

ក្រុមហ៊ុនឯកជនទាំង២ ដែលប្រគល់ស្បៀងអាហារជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖ ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ័ អីសួរ៉ិនស៍ ភីអិលស៊ី ឧបត្ថម្ភមី ចំនួន ៥០០កេស តូច ក្រុមហ៊ុន HUAVEI TECHNOLOGIES (CAMBODIA) Co.,LTD ឧបត្ថម្ភ អង្ករ ៥,០០០គីឡូក្រាម ត្រីខចំនួន៥០០យួរ មីចំនួន៥០០កេសតូច និងពងទាចំនួន ៥,០០០គ្រាប់។

លោកឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ទាំង២ ដែលបានជួយឧបត្ថម្ភស្បៀងអាហារទាំងនេះមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩។

លោកឃួង ស្រេង បានមានប្រសាសន៍ថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌របស់ក្រុមហ៊ុនទាំង២ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


