ព័ត៌មានជាតិ
រស់នៅក្នុងតំបន់ក្រហម ឪពុកបង្កើតវ៉ៃកូនរហូតប៉ោងភ្នែក
ករណីហិង្សាក្នុងគ្រួសារ ដែលបង្កឡើងដោយឪពុកចិត្តអាក្រក់លើកដៃវ៉ៃប្រដៅកូន ដោយគ្មានដឹងទិសដំបន់រហូតដល់ប៉ោងភ្នែក។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៥ ខែឧសភា នៅក្នុងតំបន់(ក្រហម)ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្មេងរងគ្រោះឈ្មោះ ថា នុត ភេទប្រុស អាយុ១៤ឆ្នាំ។ ដោយឡែកឪពុកដែលជាជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ នុត ណារុន អាយុ៤១ឆ្នាំ រស់នៅក្នុងតំបន់ក្រហមភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


យោងតាមការបញ្ជាក់ពីសាក្សីបានប្រាប់លោក ជូ ប៊ុននី ជំនួយការចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថានៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនាំគ្នាភ្ញាក់ផ្អើលដោយសារឃើញបុរសម្នាក់វាយក្មេងប្រុសដូចវាយបាវសាក់។ ឃើញភាពសាហាវបែបនេះ ប្រជាពលរដ្ឋបានប្តឹងទៅអាជ្ញាធរ ដែលយាមនៅតំបន់ក្រហមឲ្យជួយអន្តរាគមន៍។ ខណៈនោះជនបង្កបានគេចខ្លួនទៅមាត់ទន្លេបាត់។ លោក ជូ ប៊ុននី បានឲ្យដឹងថា ករណីហិង្សានេះ គឺឪពុកវាយកូនប្រុសរបស់ខ្លួនដោយគ្មានមូលហេតុច្បាស់លាស់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនឪពុកមកទីស្នាក់ ដើម្បីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ៕
អត្ថបទ៖ នរា
សូមចុចអាន៖ រន្ទះបាញ់នៅខេត្តបន្ទាយមានជ័យផ្តាច់ជីវិតស្ត្រីម្នាក់ មនុស្ស៤នាក់ទៀតរងរបួស
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



