ព័ត៌មានជាតិ
ចូលរួមទប់ស្កាត់ និងកាត់បន្ថយសំណល់ប្លាស្ទិក ទាំងនៅលើដី និងក្នុងទឹក
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងកាត់បន្ថយសំណល់ប្លាស្ទិកនៅក្នុងខេត្តសៀមរាប រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅសាលាប្រជុំលេខ១ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពលោក គិត ច័ន្ទគ្រីស្នា ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អភិបាលរងក្រុង តំណាងប្រធានមន្ទីរធនធានទឹក ប្រធានមន្ទីរកសិកម្ម លោកស្រី Moeko Saito Jensen អ្នកជំនាញការបរិស្ថាននៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) លោក លោកស្រី ប្រតិភូអមដំណើរទាំងអស់។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តបានមានប្រសាសន៍ថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងកៀងគរធនធានពីដៃគូអភិវឌ្ឍន៍ និងជំរុញដល់រដ្ឋបាល ក្រុង-ស្រុកក្នុងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន តាមបណ្តាក្រុង-ស្រុក ដោយអនុលោមតាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីធានាបាននូវ សោភណ្ឌភាព សុខមាលភាព និងគុណភាពបរិស្ថាន។

តាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមកនេះ ខេត្តសៀមរាបទទួលបានឡដុតសំរាមចំនួន៣គ្រឿង រ៉ឺម៉កម៉ូតូកង់បីចំនួន០៦គ្រឿង និងរថយន្តដឹកជញ្ជូនសំរាម ២គ្រឿង ផ្តល់ដោយក្រសួងបរិស្ថាន និងទទួលរថយន្តបោសសម្អាតផ្លូវចំនួន ០៣គ្រឿង ក្រោមជំនួយឧបត្ថម្ភពីខេត្តយូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់សម្អាតតាមដងផ្លូវនានា ក្នុងក្រុងសៀមរាប។

លោកបានបន្ថែមទៀតថា តាមរយៈកិច្ចសហការអនុវត្តគម្រោងនេះសង្ឃឹមថា សំណល់ប្លាស្ទិកនឹងត្រូវបានកាត់បន្ថយតាមរយៈការបញ្ជ្រាបការយល់ដឹង និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ការប្រើប្រាស់ផលិតផលជំនួសផលិត ផលប្លាស្ទិក និងការគាំទ្រនូវមធ្យោបាយសម្ភារផ្សេងៗសម្រាប់អនុវត្តសកម្មភាពរួមមានទី១កាសិក្សាពីលទ្ធភាព និងមធ្យោបាយបង្កើនសេវាគ្របដណ្តប់ក្នុងការប្រមូល សម្អាត និងដឹកជញ្ជូនសំរាម និងដោះស្រាយការកកស្ទះសំរាម ទី២ការផ្តល់នូវសម្ភារធុងសំរាម និងការរៀបចំដំឡើងប៉ាណូផ្សព្វផ្សាយទាក់ទងនឹងការកាត់បន្ថយប្លាស្ទិក និង៣).ការបង្កើនចំណេះដឹង និងយុទ្ធនាការផ្សព្វផ្សាយគ្រប់មធ្យោបាយ។

លោកអភិបាលរងក៏បានបញ្ចាក់ដែរថា នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែរគឺធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការទប់ស្កាត់ និងការកាត់បន្ថយសំណល់ប្លាស្ទិកទាំងនៅលើដី និងក្នុងទឹក តាមរយៈការអនុវត្តនូវគោលការណ៍៤ (ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងបដិសេធ)៕
អត្ថបទ ៖ គឿនវេត

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


