ព័ត៌មានជាតិ
នគរបាលស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងស៊ីម៉ាក់ចុះប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ១២គ្រាប់ យកមករក្សាទុក
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បានសហការជាមួយកម្លាំងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស៊ីម៉ាក់ CMAC ប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១២គ្រាប់ យកមករក្សាទុកបំផ្លាញចោល នៅមជ្ឈមណ្ឌល CMAC ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
មន្ត្រីនគរបាលស្រុកកំពង់ត្រឡាចដែលបានសហការចូលរួមប្រមូលគ្រាប់មិនទាន់ផ្ទុះខាងលើនេះបានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌដែលប្រមូលបានទាំងនោះរួមមាន៖
១. គ្រាប់១០៧មមចំនួន០២គ្រាប់
២. គ្រាប់មុីនPMN2ចំនួន០១គ្រាប់
៣. គ្រាប់បេ PG2ចំនួន០៤គ្រាប់
៤. គ្រាប់ទំលាក់ពីយន្តហោះ 20Pornចំនួន០១គ្រាប់
៥. គ្រាប់បែកដៃF1ចំនួន០១គ្រាប់
៦. គ្រាប់៦០មម ចំនួន០២គ្រាប់
៧. គ្រាប់៧៦មមចំនួន០១គ្រាប់។
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង១២ គ្រាប់ខាងលើត្រូវបានប្រគល់ទៅឲ្យមន្ត្រីសុីម៉ាក់ យកទៅរក្សាទុកនៅមជ្ឈមណ្ឌល CMAC ខេត្តកំពង់ឆ្នាំងដើម្បីត្រៀមទុកបំផ្លាញចោល។
សមត្ថកិច្ចនគរបាល និងមន្ត្រីស៊ីម៉ាក់បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាកុំប៉ះពាល់គ្រាប់មិនទាន់ផ្ទុះទាំងឡាយដែលបានឃើញ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងត្រូវរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចនគរបាលដើម្បីសហការជាមួយមន្ត្រីស៊ីម៉ាក់ចុះទៅប្រមូលយកមកបំផ្លាញចោល។
អត្ថបទ៖ ឈៀងថារិទ្ធ








-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


