ព័ត៌មានជាតិ
ស្ថានទូតតំណាងកម្ពុជានៅហ្សឺណែវ ៖ កូវីដ កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយបង្កគ្រោះថ្នាក់មិនចាញ់ជំងឺនេះទេ
ការលើកឡើងរបស់ឯកអគ្គរាជទូត និង តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ លោក អាន សុខខឿន ខណៈលោកបានចូលរួមថ្លែងបទអន្តរាគមន៍ ក្នុងកិច្ចសន្ទនាអន្តរកម្ម ស្ដីពីការលើកកម្ពស់ ការការពារសិទ្ធិទទួលបានសេរីភាព នៃគំនិត និង ការសម្ដែងមតិ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១។

តំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខខឿន បានបញ្ជាក់ថា ”មេរោគកូរ៉ូណាវីរុស គឺជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយ និង ការផ្សាយព័ត៌មានមិនពិត ក៏បង្កគ្រោះថ្នាក់មិនចាញ់ជំងឺនេះដែរ។ ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត យើងត្រូវចេញផ្សាយនូវការពិត។
ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជា បានផ្ដល់អាទិភាពដល់អ្នកសារព័ត៌មាននៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ និង ដោយស្ម័គ្រចិត្ត ចាប់តាំងពីខែកុម្ភៈ។ ក្នុងនោះ ដើម្បីធានាបានថា អ្នកសារព័ត៌មាន អាចបំពេញការងារជួរមុខរបស់ខ្លួន ដោយសុវត្ថិភាព និង បន្តផ្ដល់ព័ត៌មានពិត ជូនសាធារណជន ក្នុងអំឡុងពេល នៃជំងឺរាតត្បាតនេះ”៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


