ព័ត៌មានជាតិ
ទូតកម្ពុជានៅកូរ៉េ ទទួលបានពានរង្វាន់ ការប្រឆាំងអំពើពុករលួយ នៅកូរ៉េ
កូរ៉េ៖ ដើម្បីបង្ហាញឱ្យឃើញពីការទទួលស្គាល់មួយនៅក្នុងយុទ្ធនាការ ការប្រឆាំងអំពើពុករលួយ ដើម្បីសង្គមមានភាពស្អាតស្អំនៅកូរ៉ សហព័ន្ធចលនាសង្គមស៊ីវិលប្រឆាំងអំពើពុករលួយកូរ៉េ បានផ្តល់ជូននូវពានរង្វាន់ Honorable Shine Integrity Achievement Award មួយជូនមកស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមានលោក ឡុង ឌីម៉ង ជាឯកអគ្គរាជទូត។ នេះជាមោទនភាព និងកិត្តិយស សម្រាប់មន្ត្រីអ្នកការទូត និងបុគ្គលិកស្ថានទូតកម្ពុជាទាំងអស់ ដែលជាកម្លាំងប្រយុទ្ធជួរមុខនៅលើឆាកអន្តរជាតិ ដើម្បីការពារកិត្តិយស កិត្យានុភាព និងប្រយោជន៍ជាតិទាំងមូល។

លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានមានប្រសាសន៍ថា ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ពិតជាមានមោទនភាព និងកិត្តិយស សម្រាប់ពានរង្វាន់ Honorable Shine Integrity Achievement Award ពីសហព័ន្ធចលនាសង្គមស៊ីវិលប្រឆាំងអំពើពុករលួយកូរ៉េ ដែលបណ្ដុំដោយជាង៣០០ សមាគមចលនា និងសហជីព ដែលធ្វើសកម្មភាពប្រឆាំងអំពើពុករលួយនៅក្នុងវិស័យនយោបាយ កិច្ចការរដ្ឋបាលសាធារណៈ អប់រំ សាសនា សារព័ត៌មាន ការពារជាតិ សង្គមកិច្ច និងសេដ្ឋកិច្ច។
លោកមានប្រសាសន៍បន្តថា នេះគឺជាការទទួលស្គាល់មួយនៅក្នុងយុទ្ធនាការការប្រឆាំងអំពើពុករលួយ ដើម្បីសង្គមមានភាពស្អាតស្អំនៅកូរ៉។ ពិតណាស់ថា ស្ថានទូតកម្ពុជាបានរៀបចំ និងអនុវត្តជាអង្គភាពស្ថាប័នរដ្ឋមួយរបស់កម្ពុជានៅលើទឹកដីកូរ៉េ ដែលបម្រើសាធារណៈជនដោយតម្លាភាព ប្រសិទ្ធភាព សមធម៌ គុណធម៌ សំដៅតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។

លោក ឡុង ឌីម៉ង់ បានធ្វើការឧទ្ទិសនូវកិត្តិយសដ៏ថ្លៃថ្លានេះ ជូនចំពោះមន្ត្រីអ្នកការទូត និងបុគ្គលិកស្ថានទូតកម្ពុជាទាំងអស់ ដែលជាកម្លាំងប្រយុទ្ធជួរមុខនៅលើឆាកអន្តរជាតិ ដើម្បីការពារកិត្តិយស កិត្យានុភាព និងប្រយោជន៍ជាតិទាំងមូល៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


