ព័ត៌មានជាតិ
រយៈពេល ៧ ថ្ងៃ មានកុមារនិងយុវវ័យជាង ២៥ ម៉ឺននាក់ បានចាក់វ៉ាក់សាំង
ភ្នំពេញ៖ នៅក្នុងរយៈពេល ៧ ថ្ងៃនេះ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ ឆ្នាំ បានចំនួនជាង ២៥ ម៉ឺននាក់ ស្មើនឹងជាង១២ភាគរយ ធៀបនឹងគោលដៅជិត ២ លាននាក់។

យោងតាម របាយការណ៍របស់គណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេសបាន ឲ្យ ដឹងថា ចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៧ សីហា នេះ មានកុមារនិងយុវវ័យអាយុចាប់ពី ១២ ឆ្នាំរហូតដល់អាយុក្រោម១៨ឆ្នាំ ចំនួន ២៥២៥៤៤នាក់ ស្រី១២៦២១៦នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំង ក្នុងនោះមានកុមារនិងយុវវ័យដែលគ្រូពេទ្យអនុញ្ញាតឲ្យចាក់មានចំនួន ២៥២៤៤៨ នាក់ ស្រី ១២៦១៧២នាក់ ស្មើនឹង១២.៨៣ភាគរយ ធៀបនឹងគោលដៅ ១៩៦៦៩៣១ នាក់។
របាយការណ៍ដដែលបានបន្តថា ចំណែកកុមារនិងយុវវ័យដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ៩៦ នាក់ ស្រី ៤៤ នាក់។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ ដល់រាជធានីខេត្តចំនួន ៤ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកោះកុង។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលនឹងពង្រីកនៅតាមបណ្តាខេត្តផ្សេងទៀតដូចជា ខេត្តកំពង់ស្ពឺគ្រោងនឹងបើកដំណើរការចាក់នៅថ្ងៃទី ១០ សីហា ខាងមុខ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


