ព័ត៌មានជាតិ
មន្ត្រី ក.ប.ប. ខេត្ត សៀមរាបរកឃើញទំនិញខូចគុណភាពជាង២៥០គីឡូក្រាម
សៀមរាប៖ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រេីប្រាស់ប្រមាណជាង ២៥០គីឡូក្រាម ត្រូវបានមន្ត្រី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តសៀមរាបរកឃើញ និងដកហូត ចាត់ការតាមច្បាប់។

មន្ត្រី ក.ប.ប. ប្រចាំខេត្តសៀមរាបបានរកឃើញទំនិញចំនួន ២៥១.៧៩ គីឡូក្រាម ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ខណៈពេលកំពុងចុះត្រួតពិនិត្យតាមបណ្តាផ្ទះលក់ទំនិញ និងឃ្លាំងស្តុកទំនិញនានាក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយពីបានរកឃើញទំនិញ ដូចជា ទឹកដោះគោ ស្រាបៀរ មីកំប៉ុង ស្ករអំពៅ ដុំស៊ុប និងភេសជ្ជៈមួយចំនួន មន្ត្រី ក.ប.ប. បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញទៅតាមនីតិវីធីដែលមានចែងក្នុងច្បាប់ ព្រមទាំងដកហូតទំនិញទាំងនោះទៅរក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ៕
អត្ថបទ៖ រ៉ាវុទ្ធ




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


