ព័ត៌មានជាតិ
ដើរយំឡើងស្ពានជ្រោយចង្វារលោតទឹកសម្លាប់ខ្លួន តែត្រូវអ្នកសម្អាតស្ពានជួយទាន់
ស្ត្រីម្នាក់មិនដឹងជាមានវិបត្តិរឿងអ្វីនោះទេ បានដើរយំឡើងលើស្ពានជ្រោយចង្វារគោលបំណងលោតទឹកសម្លាប់ខ្លួន តែសំណាងល្អបានអ្នកអនាម័យកំពុងមកសម្អាតនៅលើស្ពានឃើញ ក៏ជួយអន្តរាគមន៍ហៅគេហៅឯងចាប់ឃាត់ទាន់ពេល រួចបញ្ចៀសគាត់ឲ្យចុះមកត្រើយខាងលិចវិញ។
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញស្ត្រីម្នាក់ស្លៀកពាក់ឈុតពណ៌ខៀវទទូកន្សែងរួមទាំងពាក់ម៉ាសដើរឡើងលើស្ពានជ្រោយចង្វាដោយទឹកមុខស្រពោនព្រមទាំងទឹកភ្នែករហាមផង មិនដឹងជាគាត់កើតទុកមិនសុខចិត្តរឿងអ្វីនោះទេ។ លុះដល់ពាក់កណ្ដាលស្ពានបំណងនឹងលោតទឹកសម្លាប់ខ្លួន ក៏គាប់ជួនបានអ្នកបោសសម្អាតធ្វើអនាម័យនៅលើស្ពានឃើញដូច្នេះក៏ស្រែកអន្តរាគមន៍ឲ្យអ្នកជិតខាងជួយឈប់យានជំនិះចាប់ឃាត់ខ្លួនទាន់ពេលរួចបញ្ចៀសគាត់ឲ្យចុះមកគោលដៅត្រើយខាងលិចដើម្បីឱ្យសមត្ថកិច្ចសួរនាំប៉ុន្តែស្ត្រីរូបនោះមិននិយាយស្ដីឬផ្ដល់ព័ត៌មានឲ្យសមត្ថកិច្ច ក៏ដូចជាអ្នកសារព័ត៌មានដែលកំពុងតែនាំគ្នារត់ប្រសាចដើម្បីសួរនាំពីរឿងហេតុនៃបញ្ហាដែលឈានដល់ការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះឡើយ ហើយស្ត្រីរូបនោះក៏ព្យាយាមដើរចេញពីក្រុមអ្នកព័ត៌មានរហូតទៅដល់ផ្លូវ៧០ ទើបគេបែកផ្លូវគ្នាអស់ទៅដោយមិនដឹងថា ស្ត្រីរូបនោះគាត់ដើរទៅណាទៀតឡើយ ម្យ៉ាងវិញទៀតគេពុំបានដឹងថា ស្ត្រីរូបនោះរស់នៅឬធ្វើការងារកន្លែងណាឡើយ។
ដូច្នេះហើយគេសង្ឃឹមថា គាត់នឹងឈប់មានបំណងគិតខ្លីដូច្នេះតទៅទៀត៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


