ព័ត៌មានជាតិ
ស្រ្តីអគ្គរាជទូតថ្មីកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជាអ្នកកំពង់ធំ បញ្ចប់ការសិក្សាពីរប្រទេស
រាជរដ្ឋាភិបាលបានប្រកាសតែងតាំងលោកជំទាវ ជ្រឹង បុទុមរង្សី ជាអគ្គរាជទូតថ្មីកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េជំនួសលោកឡុង ឌីម៉ង់ដែលផុតអាណត្តិ។
បើតាមជីវប្រវត្តិ មុនទទួលបានតួនាទីជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េលោកជំទាវ ជ្រឹង បុទុមរង្សី គឺជារដ្ឋលេខាធិការនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមការចុះផ្សាយក្នុងគេហទំព័រក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា លោកជំទាវ ជ្រឹង បុទុមរង្សី កើតនៅថ្ងៃទី ០២ ធ្នូ ឆ្នាំ១៩៨៣ នៅខេត្តកំពង់ធំ។
បទពិសោធន៍ការងារ និងការសិក្សា លោកជំទាវ ជ្រឹង បុទុមរង្សី បានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យពីវិទ្យាល័យ Sir Joseph Banks High School នៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលីនៅឆ្នាំ២០០១។ លោកជំទាវមានសញ្ញាបត្របរិញ្ញាបត្រផ្នែកធុរកិច្ច (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យ Western Sydney ប្រទេសអូស្រ្តាលី និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ចអន្តរជាតិនៅសាកលវិទ្យាល័យ Westminster ទីក្រុងឡុនដុន ចក្រភពអង់គ្លេស នៅឆ្នាំ២០០៨។

លោកជំទាវធ្លាប់ជាទីប្រឹក្សារបស់កម្មវិធីអង្គការសហប្រជាជាតិស្តីពីហ៊ីវ/អេដស៍ កាលពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧។ ចាប់ពីឆ្នាំ២០០៩ ដល់២០១១ លោកជំទាវបានបំពេញការងារជាប្រធានផ្នែកទីផ្សារ និងអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន UNIEBIZ Co.,Ltd Cambodia។ នៅឆ្នាំ២០១២ ដល់២០១៣ លោកជំទាវជាអ្នកគ្រប់គ្រងកណ្តាលនៃ FTMS Global Academy (Cambodia)។
ចាប់ពីឆ្នាំ២០១៣ ដល់២០១៩ លោកជំទាវបំពេញតួនាទីក្នុងវិស័យសាធារណៈ ជាអនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ពីខែឧសភា ២០១៩ ដល់ថ្ងៃទី១៨ ធ្នូ ២០២០ ជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ចាប់ពីថ្ងៃទី១៨ ធ្នូ២០២០ ជារដ្ឋលេខាធិការនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មុនទទួលបានតួនាទីជាឯកអគ្គរាជទូតប្រចាំនៅប្រទេសកូរ៉េខាងត្បូង៕
ក្រោយទទួលបានការតែងតាំងពីរដ្ឋាភិបាលក្នុងតួនាទីជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង លោកជំទាវនឹងខិតខំបំពេញកាតព្វកិច្ច និងកិច្ចការងារឱ្យអស់ពីសមត្ថភាព និងសមស្របតាមការផ្តល់ទំនុកចិត្តរបស់រាជរដ្ឋាភិបាល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


