ព័ត៌មានជាតិ
ជិះម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗ
បុរសម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈម៉ូតូពីរគ្រឿងប៉ះទង្គិចគ្នាពេញទំហឹង លើកំណាត់ផ្លូវជាតិលេខ ៣៣។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១៤នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចមុខសាលាស្រុកដំណាក់ចង្អើរ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅខ្វែងគ្នា។

យោងតាមប្រភពព័ត៌មាននៅកន្លែងគ្រោះថ្នាក់បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសដែលបាត់បង់ជីវិតជិះម៉ូតូម្នាក់ឯង ម៉ាកC125 ដោយឆ្លងផ្លូវពីត្បូងទៅជើង គាប់ជួនមានម៉ូតូ១គ្រឿងទៀតម៉ាកC125 ដូចគ្នា ទិសដៅមកពីលិចទៅកើត ហើយវ៉ាក់អ៉ើជាមួយម៉ូតូឆ្លងផ្លូវនោះ ទើបគេចមិនរួចក៏បុកគ្នាប្រាវ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់តែម្តង។

ជុំវិញនឹងករណីគ្រោះថ្នាក់ចរាចរខាងលើ នគរបាលចរាចរណ៍ដែលកំពុងវាស់វែង បាននិយាយថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ គាត់ជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពត 1H-7250 ។ ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ យ៉ើ វណ្ណាសាលី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តកាតែវ ជិះម៉ូតូ ម៉ាកC125 ពណ៏ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ តាកែវ 1Y-1843។

បច្ចុប្បន្ន បុរសដែលបានស្លាប់ត្រូវក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ សម្រាប់ដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ សេង ណារិទ្ធ
ចុចអាន៖ វិថីរុក្ខាពិសិដ្ឋ ប្រវែង ៣,៥០០ម៉ែត្រ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ត្រូវបានសម្ពោធឱ្យប្រើប្រាស់
ចុចអាន៖ នៅមិនទាន់មានគោលការណ៍ធ្វើតេស្តគ្រូនិងសិស្សក្រោយបុណ្យភ្ជុំបិណ្ឌនៅឡើយទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


