ព័ត៌មានជាតិ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការបណ្តុះបណ្តាលជំនាញថែទាំប្រកបដោយវិជ្ជាជីវៈ និងបណ្តុះបណ្តាលភាសាជប៉ុន
នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនInternational human resource inc និងក្រុមហ៊ុន International Easy Reach co.,ltd ព្រមទាំងវិទ្យាស្ថានវិទ្យាសាស្ត្រអូស្ត្រាលី និងបច្ចេកវិទ្យា បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការបណ្តុះបណ្តាលជំនាញថែទាំប្រកបដោយវិជ្ជាជីវៈ និងបណ្តុះបណ្តាលភាសាជប៉ុន។
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះធ្វើឡើងរវាង3ភាគី គឺក្រុមហ៊ុនInternational human resource inc ដែលមានលោក Aikawa Tatsuya ជានាយកប្រតិបត្តិ ក្រុមហ៊ុន International Easy Reach co.,ltd មានលោក Luk Sing Yip ជានាយកប្រតិបត្តិ និង វិទ្យាស្ថានវិទ្យាសាស្ត្រអូស្ត្រាលី និងបច្ចេកវិទ្យា ដែលមានលោក បណ្ឌិត ឃុន សូគ្រីន ជានាយកវិទ្យាស្ថាន។

កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោក Ishikawa ដែលជាប្រធាននៃសមាគម ChokuGen kai ហើយលោកក៏ជាស្ថាបនិកនៃមន្ទីរពេទ្យ Sagamihara minami , មជ្ឈមណ្ឌលថែទាំមនុស្សចាស់ Rindo Asamizo និង ក្រុមហ៊ុនទទួលយកធនធានមនុស្សពីកម្ពុជា International human resource។
ក្នុងនាមជាប្រធានសមាគម ChokuGen kai លោក Ishikawa បានសម្រេចបើកដំណើរការមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរាអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅសាហ្គាមីហារ៉ា ខេត្តកាណាហ្គាវ៉ាប្រទេសជប៉ុន។ រយៈពេលជាងដប់ឆ្នាំមកនេះលោកនិងក្រុមការងារបានធ្វើការស្ម័គ្រចិត្តដោយនាំគ្នាចុះមកពិនិត្យសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋកម្ពុជាទាំងចាស់ ទាំងក្មេងនៅតាមតំបន់ និង ជាយក្រុងនៃខេត្តសៀមរាបជារៀងរាល់មួយឆ្នាំម្ដងផងដែរ។

តាមរយៈសកម្មភាពការងារស្ម័គ្រចិត្តរបស់លោកនាពេលកន្លងមក លោកសង្កេតឃើញថាប្រជាជនកម្ពុជាមានទឹកចិត្តសប្បុរស និងភាពរួសរាយរាក់ទាក់ ព្រមទាំងមានស្នាមញញឺមគ្រប់ពេលវេលានៅពេលដែលបានជួបជាមួយនឹងក្រុមការងាររបស់លោក។ លើសពីនេះពួកគាត់បានទទួលស្វាគមន៍ក្រុមការងារលោកយ៉ាងកក់ក្តៅមិនដែលអាក់ខានផងដែរ ទើបធ្វើឱ្យលោកស្រលាញ់ជនជាតិកម្ពុជា និងមានបំណងទទួលយកធនធានកម្ពុជាដែលសម្រាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញថែទាំប្រកបដោយវិជ្ជាជីវៈ និង ភាសាជប៉ុន ដើម្បីទៅធ្វើការនៅក្នុងមន្ទីរពេទ្យរបស់លោក។

ដោយមើលឃើញពីទឹកចិត្ត ស្នាមញញឹម និងក្តីស្រឡាញ៉ ទាំងអស់នេះហើយ ទើបជំរុញឲ្យលោក Ishikawa ដែលជាអ្នកតំណាងសមាគម ChokuGen kai បានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីសហការជាមួយក្រុមហ៊ុន International Easy Reach co.,ltd និង វិទ្យាស្ថានវិទ្យាសាស្ត្រអូស្ត្រាលី និងបច្ចេកវិទ្យា ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការនេះឡើង ក្នុងគោលបំណងដើម្បីជ្រើសរើសធនធានមនុស្សកម្ពុជាមកបណ្តុះបណ្តាលជំនាញថែទាំ និងបណ្តុះបណ្តាលភាសាជប៉ុន ដើម្បីចេញទៅធ្វើការក្នុងមន្ទីរពេទ្យនៅប្រទេសជប៉ុនជាពិសេសតែម្តង។

គួរជម្រាបជូនថា កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះនឹងរួមចំណែកក្នុងការផ្តល់ឱកាសការងារដល់ធនធានមនុស្សកម្ពុជា ឱ្យមានចំណេះ ជំនាញច្បាស់លាស់ អាចស្វែងរកប្រាក់ចំណូលបានខ្ពស់ និង ទទួលបានបទពិសោធន៍ល្អៗនៅប្រទេសអភិវឌ្ឍនិងជឿនលឿន ថែមទាំងអាចទទួលយកបទពិសោធន៍ ចំណេះ ជំនាញ ទាំងនោះមកអភិវឌ្ឍនៅមាតុភូមិកម្ពុជាវិញជាក់ជាមិនខាន៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


