ព័ត៌មានជាតិ
លោក ជា សុផារ៉ា ផ្តល់គ្រាប់ត្នោត ១៦ ០០០ គ្រាប់ដល់ខេត្តបាត់ដំបង ដាំនៅក្នុងភូមិសាស្រ្តតំបន់៣
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលគ្រាប់ត្នោត(ពូជ)ចំនួន ១៦ ០០០គ្រាប់ពីលោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនិយកម្ម និង សំណង់ ជាតំណាងរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់យកទៅដាំនៅលើដីព្រៃលិចទឹកក្នុងតំបន់៣ក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអះអាងថា ក្រុមការងារខេត្ត នឹងរៀបចំយុទ្ធនាការដាំឡើងវិញនូវគ្រាប់ត្នោតទាំងនេះ ក៏ដូចជា កូនឈើផ្សេងៗ មាន កូនឫស្សី សណ្តាន់ រាំង ខ្ទុំ ជាបន្តបន្ទាប់ទៀតនៅក្នុងតំបន់៣នេះ ។ គ្រាប់ត្នោតទាំង១៦ ០០០គ្រាប់នេះ ត្រូវបានបែងចែកយកទៅដាំនៅស្រុកចំនួន ៤ គឺស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និង ស្រុកថ្មគោលដែលរងការកាប់ទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប ហើយត្រូវបានដកហូតពីប្រជាពលរដ្ឋដែលបានរំលោភ និងកាប់ទន្រ្ទានដីរបស់រដ្ឋខុសច្បាប់នាពេលកន្លងមក។

របាយការណ៍របស់ក្រុមការងារអន្តរក្រសួង បានបង្ហាញថា នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង គឺតំបន់៣មានផ្ទៃដីចំនួន ២០៦,៩៥៣ ហិកតា ស្មើនឹង៣១,៩៦% នៃផ្ទៃដីតំបន់ ៣សរុបមានចំនួន ២៩ ទីតាំង ស្មើនឹងផ្ទៃដីប្រមាណ ១២,២២១ហិកតា និងមានប្រជាពលរដ្ឋដែលចូលទន្ទ្រានកាន់កាប់ចំនួន ២ ៥១៤គ្រួសារស្ថិតនៅក្នុងឃុំចំនួន១៧ក្នុងស្រុក ចំនួន៤ ។ ស្រុកទាំង៤នេះ រួមមាន ស្រុកសង្កែ មានឃុំចំនួន១០ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់៦កន្លែងស្នើ ១១៤,៥ហិកតា និងមានប្រជាពលរដ្ឋចំនួន ១ ៩៤៤គ្រួសារ។ ស្រុកថ្មគោល មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៨កន្លែង ស្នើផ្ទៃដី ៣៨៦ហិកតា និងមានប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ។

ចំណែក ស្រុកមោងឫស្សី មានឃុំចំនួន៩ ក្នុងនោះ មានឃុំ ៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់១១កន្លែង ស្នើផ្ទៃដី ២១៤,៧ហិកតា និងមានប្រជាពលរដ្ឋចំនួន ១៩២គ្រួសារ។ ស្រុកឯកភ្នំ មានឃុំចំនួន៧ ក្នុងនោះ មានឃុំ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៤កន្លែង ស្នើផ្ទៃដី ៣ ០៥៣,២ ហិកតា និងមានប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ៕
អត្ថបទ ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


