ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តព្រះវិហារ ឃាត់កែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស ដោយកាត់ទ្រុង ជាមួយនឹងការផាកពិន័យ និងធ្វើកិច្ចសន្យានៅនឹងកន្លែង
ភ្នំពេញ ៖ អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាប់ឃាត់រថយន្ដសាំយ៉ុង ០១គ្រឿងដែល ធ្វើចរាចរណ៍លើដងផ្លូវជាតិ ដោយកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស ហើយក្រុមការងារ ក៏បានធ្វើការកាត់ទ្រុងនៅនឹងកន្លែង ជាមួយនិងផាកពិន័យ និងធ្វើកិច្ចសន្យាផងដែរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាប់ឃាត់រថយន្ដសាំយ៉ុង ០១គ្រឿង ធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ៦២គីឡូម៉ែត្រ៥២ ភូមិអូរពោធិ៍ ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ ដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស ហើយក្រុមការងារក៏បានធ្វើការកាត់ទ្រុងនៅនឹងកន្លែង ជាមួយនឹងការផាកពិន័យ និងធ្វើកិច្ចសន្យាផងដែរ។

លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ កែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស មិនត្រូវវ៉ាជែងទាំងប្រថុយប្រថាន មិនត្រូវដឹកលើស ទម្ងន់កំណត់ មិនត្រូវដឹកសំពីងសំពោង ពិសេសត្រូវពាក់ខ្សែរក្រវាត់ជានិច្ចរាល់ពេលបើកបរ នឹងត្រូវចូលរួមអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើងក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ១៩៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


