ព័ត៌មានជាតិ
សមាគមសហគ្រិនស្ត្រីកម្ពុជា កើតចេញពីកិច្ចប្រឹងប្រែង ប្រកបដោយសមត្ថភាព ដែលមានទំនួលខុសត្រូវខ្ពស់
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងថា សមាគមសហគ្រិនស្ត្រីកម្ពុជា កើតចេញពីកិច្ចប្រឹងប្រែងប្រកបដោយសមត្ថភាព ដែលមានទំនួលខុសត្រូវខ្ពស់ ទើបទទួលបានជោគជ័យជាបន្តបន្ទាប់មក។
លោកទេសរដ្ឋមន្ត្រី ថ្លែងបែបនេះ ខណៈពេលអនុញ្ញាត ឲ្យប្រតិភូក្រុមប្រឹក្សាភិបាលថ្មីអាណត្តិទី ៤ នៃសមាគមសហគ្រិនស្ត្រីកម្ពុជា ដឹកនាំដោយលោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ចូលជួបសម្ដែងការគួរសម ណែនាំខ្លួន និងធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារ នារសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ។
នាឪកាសជួបសំណេះសំណាលនោះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ វាយតម្លៃខ្ពស់ និងអបអរសាទរ ចំពោះសមាសភាព នៃក្រុមប្រឹក្សាភិបាលថ្មី អាណត្តិទី ៤ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា និងសូមកោតសរសើរ ចំពោះសមិទ្ធិផលការងារ ដែលសមាគមសម្រេចបាន ហើយយើងអាចចាត់ទុកថា ការសម្រេចបាននេះ គឺផុសចេញ ពីសហគ្រិនស្ត្រីឆ្នើមរបស់ម្ពុជាយើង ដែលភាគច្រើនសុទ្ធតែជាអ្នកដឹកនាំ ក្នុងក្រុមហ៊ុនប្រកបដោយភាពជោគជ័យ និងពោរពេញដោយសហគ្រិនភាព។
សូមបញ្ចាក់ថា ការស្វាគមន៍ នូវប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា គឺលោកស្រី កែវ មុំ នាឪកាសនេះធ្វើឡើងក្រោយពីសមាគមសហគ្រិនស្ត្រីកម្ពុជា បានរៀបចំមហាសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងការបោះឆ្នោតជ្រើសតាំង សមាសភាពក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អណត្តិទី ៤ ឆ្នាំ ២០២១-២០២៤ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១រួចមក។
បន្ទាប់ពីស្តាប់ការណែនាំខ្លួន និងរបាយការណ៍ ពីលទ្ធផលការងារ ក៏ដូចជាបញ្ហាប្រឈម របស់សមាគមរួចមក លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ វាយតម្លៃខ្ពស់ និងអបអរសាទរ ចំពោះសមាសភាពនៃក្រុមប្រឹក្សា ភិបាលថ្មី អាណត្តិទី ៤ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា និងសូមកោតសរសើរ ចំពោះសមិទ្ធិផលការងារដែលសមាគមសម្រេចបាន។
លទ្ធផលខាងលើ អាចចាត់ទុកថា គឺជាការផុសចេញពីសហគ្រិនស្ត្រីឆ្នើមរបស់ម្ពុជាយើង ដែលភាគច្រើនសុទ្ធតែ ជាអ្នកដឹកនាំក្នុងក្រុមហ៊ុន ប្រកបដោយភាពជោគជ័យ និងពោរពេញដោយសហគ្រិន ភាព។
ទាក់ទងនឹងសៀវភៅ ដែលសមាគមបានសរសេរចងក្រងទាំង ៣ក្បាល ហើយទើបបោះពុម្ពបានមួយក្បាល ដែលរំលេចជាពិសេស ទៅលើភាពប្រឈមទាំងឡាយ របស់សមាគម ដូចជា៖ បញ្ហាកង្វះព័ត៌មានទីផ្សារ-លទ្ធភាពទទួលបាន ហិរញ្ញប្បទាន-បុគ្គលិកខ្វះជំនាញ-ពិបាកលក់ផលិតផល-និងខ្វះជំនាញបច្ចេកវិទ្យាជាដើមនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកថា ការចងក្រងសៀវភៅនេះ មានសារ:សំខាន់ដែលរាជរដ្ឋាភិបាល និងក្រសួងក្នុងភាពជាដៃគូ ជាមួយវិស័យឯកជន ត្រូវយកចិត្តទុកដាក់។ បញ្ហានេះលោកទេសរដ្ឋមន្ត្រី បានកំណត់យករយៈពេល ៣ខែម្តងជាទៀងទាត់ សម្រាប់ បើកកិច្ចពិភាក្សា ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ តាមលទ្ធភាពជាក់ស្តែង ដែលនៅចំពោះមុខ៕
អត្ថបទ៖ វិមាន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


