ព័ត៌មានជាតិ
ក្រុមការងារចុះជួយឃុំទំនប់ដាច់ យកសម្ភារៈថវិកាជូនគ្រួសារ ភ្លើងឆេះផ្ទះ និងគ្រួសារគ្រោះថ្នាក់ចរាចរណ៍
ឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ សំភារៈនិងថវិកា មួយចំនួនផ្តល់ជូនគ្រួសារ លោកស្រី ស្រល់ សុខនី អាយុ ៤៥ឆ្នាំ រស់ភូមិជ័យនិវត្តន៍ ឃុំ ទំនប់ដាច់ ជាស្ត្រីមេម៉ាយ ដែលកំពុងរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងលោកស្រី ឌឹប វឿន អាយុ ៥២ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំ ទំនប់ដាច់ គ្រួសារគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាស អញ្ជើញចុះសាកសួរសុខទុកនោះក្រុមការងារបានសម្តែងមនោសញ្ចេតនាការសោកស្តាយជាមួយ លោកស្រី នឹងគ្រួសារចំពោះការបាត់បង់ខូចខាតផ្ទះសម្រែង និងទ្រព្យសម្បត្តិដែលត្រូវភ្លើងឆេះផ្ទះទាំងស្រុង។ និងលោកស្រី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ។

ក្នុងនាមជាសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋ ថ្ងៃនេះក្រុមការងារទាំងអស់ក្រោយទទួលបានព័ត៌មានបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈនិងថវិកា រួមមាន អង្ករ ៥០គីឡូក្រាម មីចំនួន ២កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ២យួរ និងថវិកាក្នុងមួយគ្រួសារ៥០០០០០រៀល ជាការរួមចំណែកដោះទុក្ខលំបាកចំពោះមុខ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយខ្វះអាហារទទួលទាននោះឡើយ។

ដោយមើលឃើញពីទុកលំបាកនេះ ក្រុមការងារបានជួយឧបត្ថម្ភថវិកា ដើម្បីជួយទិញ ស័ង្កសី ជាមួយក្រុមការងារចុះជួយ ឃុំអាជ្ញាធរស្រុក ដើម្បីអោយកងកម្លាំង ក្រុមការងារ ស្រុក ឃុំ យុវជន នឹងជួយចាត់ចែងរៀបចំផ្ទះ ជូនលោកស្រីឡើងវិញ ឆាប់ៗខាងមុខនេះ ផងដែរ៕
ដោយ ៖ ចាន់ ធី


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


