ព័ត៌មានជាតិ
មកស្គាល់រមណីយដ្ឋានទេសចរណ៏ និងគោលដៅទេសចរណ៏ធំៗទាំង២៣ នៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ មានចម្ងាយប្រមាណ២៩៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ (ធ្វើដំណើរតាមផ្លូវជាតិលេខ៦ និង៦៤) ហើយព្រះវិហារ ជាខេត្តមួយសំបូរទៅដោយតំបន់ទេសចរណ៍ច្រើនសម្រាប់អភិវឌ្ឍ ដើម្បីទាក់ទាញទេសចរណ៍ឱ្យមានការចាប់អារម្មណ៍ និងមកកម្សាន្ត។ ក្នុងនោះ ប្រាសាទព្រះវិហារ ក៏បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ។ បច្ចុប្បន្ន ខេត្តព្រះវិហារ មានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ឱ្យភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្ត។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ស្ដីពីបច្ចុប្បន្នភាពរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅសក្តានុពលទេសចរណ៍ឆ្នាំ២០២២ បានឲ្យដឹងថា ខេត្តព្រះវិហារមានរមណីយដ្ឋានទេចរណ៏ ក៏ដូចជាគោលដៅទេសចរណ៏ធំៗចំនួន២៣ រួមមាន៖ ទី១, ប្រាសាទព្រះវិហារ ទី២, ប្រាសាទកោះកេរ ទី៣, ប្រាសាទព្រះខាន់ (បាកាន្ត) ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត។ ទី៤, សុវណ្ណអិនថើថេនមិន ទី៥, បេតិកភណ្ឌធម្មជាតិភ្នំត្បែង ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ។ ទី៦, សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង ទី៧, សហគមន៍អេកូទេសចរណ៍តាបស់ ទី៨, សហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ ទី៩, សហគមន៍តំបន់ការពារធម្មជាតិតាំងយូ ទី១០, សហគមន៍ការពារធម្មជាតិព្រៃវែង ទី១១, សហគមន៍ទេសចរណ៍ទឹកធ្លាក់ព្រះនិមិត្ត ទី១២, សហគមន៍ទេសចរណ៍ទំនប់ទឹក៩៥ ទី១៣, សហគមន៍ព្រៃឈើភ្នំត្បែងដីក្រហម ទី១៤, សហគមន៍ទេសចរណ៍អូទ្រលោក។

ទី១៥, សហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត ទី១៦, សហគមន៍ការពារធម្មជាតិភ្នំដែកចំបក់ហោះ ជាសហគមន៍គោលដៅទេសចរណ៍ និងអេកូទេសចរណ៍។ ទី១៧, ប្រាសាទភ្នំព្រះលាន ទី១៨, ប្រាសាទក្រពុំឈូក ទី១៩, ប្រាសាទនាគបួស (ឬឈ្មោះដើមចាន់គីរី) ទី២០, ប្រាសាទនរាយណ៍ ទី២១, ទឹកធ្លាក់តេជោបុស្សស្បូវ ទី២២, ផ្ទះតាម៉ុក ជាគោលដៅសក្តានុពលទេសចរណ៍។និងទី២៣, សារមន្ទីរធម្មជាតិសកលសម្ដេចតេជោហ៊ុនសែនព្រះវិហារ ជាសារមន្ទីរ:។

ក្នុងចំណោមទីតាំងរមណីយដ្ឋានទេសចរណ៏ទាំងនោះ ប្រាសាទព្រះវិហារ មានប្រាង្គប្រាសាទបុរាណស្រះ ទេសភាពព្រៃភ្នំ បារាយទឹកជណ្ដើរបុរាណ និងតំបន់ជួរភ្នំដងរែកជាប់ព្រំដែនថៃ។ ចំណែក ប្រាសាទកោះកេរ មានប្រាង្គប្រាសាទបុរាណជាច្រើន ជារាជធានីបុរាណ ហើយក៏មានធនធានធម្មជាតិ ព្រៃភ្នំ ស្ដេចដំរីស និងបឹងគគី ឬស្រះគគីរជាដើម ហើយនៅតាមសហគមន៍គោលដៅទេសចរណ៍ និងអេកូទេសចរណ៍ មានសត្វកម្រៗ ដែលរួមមាន សត្វត្រយ៉ងយក្ស ត្រយ៉ងចង្កំកស សត្វក្រៀល ទាព្រៃស្លាបស តំបន់ការពារធម្មជាតិ ឡើងភ្នំមើលទេសភាព រូងភ្នំ ព្រៃឈើ ទឹកធ្លាក់ ជំនឿសាសនា ដែលប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៏ជាតិ អន្តរជាតិ អាចធ្វើដំណើរទៅកំសាន្ត និងទស្សនាតំបន់គោលដៅទេសចរណ៍ទាំងនោះដោយសប្បាយរីករាយ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៏ខេត្តព្រះវិហារ បានប្រាប់កម្ពុជាថ្មីឲ្យដឹងដែរថា តំបន់ទេសរណ៏ធំៗមាន៥ កន្លែង ដែលប្រជាពលរដ្ឋក៏ដូចជា ភ្ញៀវទេសចរណ៏តែងទៅលេងច្រើន។ ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលនេះ ដែលកំពុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស ប្រភេទជំងឺបំប្លែងថ្មី អូមីក្រុង ដូច្នេះភ្ញៀវទេសចរជួនកាលតិច ជួនកាលច្រើនមិនទៀងទាត់៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


