ព័ត៌មានជាតិ
រាជរដ្ឋាភិបាលឯកភាពឱ្យរៀបចំយន្តការដាក់ឱ្យដេញថ្លៃនាំចូលជ្រូក
រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានឯកភាពឱ្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្មរៀបចំកិច្ចប្រជុំអន្តរក្រសួងឱ្យបានឆាប់ ដើម្បីរៀបចំយន្តការនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។
នៅអំឡុងដើមខែវិច្ឆិកា ឆ្នាំ ២០២១ រដ្ឋាភិបាលបានសម្រេចបិទការនាំចូលសត្វជ្រូករស់ពីក្រៅប្រទេស ដើម្បីឲ្យប្រជាកសិករក្នុងស្រុកបញ្ចេញលក់។
នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២២ លោក អូន ព័ន្នមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា ការរៀបចំយន្តការដេញថ្លៃនាំចូល ជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា នឹងជួយលើកកម្ពស់ការប្រកួតប្រជែង ប្រកបដោយតម្លាភាព ក្នុងអាជីវកម្មនាំចូលជ្រូករស់ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាឱ្យបាននូវស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃសាច់នៅលើទីផ្សារ ខណៈក្រសួងកសិកម្មធ្លាប់ជំទាស់លើការរៀបចំដាក់ឱ្យដេញថ្លៃនាំចូលជ្រូក ដោយអះអាងថា សាច់ជ្រូករស់ក្នុងស្រុកមានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


