ព័ត៌មានជាតិ
កម្ពុជា ត្រូវការថវិកាជាង២០០លានដុល្លារទៀត ដើម្បីសម្អាតមីន លើផ្ទៃដីជាង៨០០គីឡូម៉ែត្រក្រឡា
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានមានប្រសាសន៍ថា កម្ពុជាត្រូវការថវិកាប្រមាណជាង២០០លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ធ្វើការបោសសម្អាតមីន និងគ្រាប់បែកគ្រប់ប្រភេទ ដែលនៅសេសសល់លើផ្ទៃដីជាង៨០០គីឡូម៉ែត្រក្រឡា។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូច្នេះនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានវិស័យសកម្មភាពមីន នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នៅថ្ងៃទី២៥ ខែមីនានេះ។

លោក ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា ការងារបោសសម្អាតមីន គឺជាការងារមួយយ៉ាងសំខាន់ណាស់ ក្រោយបញ្ចប់សង្រ្គាមដោយបានចូលរួមចំណែក ដល់កិច្ចគាំពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះ អាជ្ញាធរមីន បានដាក់ផែនការ និងអំពាវនាវឲ្យមានការចូលរួមបន្ថែមពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ឱអស់មីនលើទឹកដីកម្ពុជាត្រឹមឆ្នាំ២០២៥។

ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េ ក្នុងនោះ ប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង៣៣៣គីឡូម៉ែត្រការ៉េជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


