ព័ត៌មានជាតិ
អតីតមេបញ្ជាការអ៊ុនតាក់ ៖ សម្ដេចតេជោ ហ៊ុន សែន មានបទពិសោធខ្ពស់ក្នុងការស្វែងរកសន្ដិភាពនៅកម្ពុជា
លោក ចន សេនដឺសុន អតីតមេបញ្ជាការកងកម្លាំង នៃអាជ្ញាធរបណ្ដោះអាសន្ន អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (អ៊ុនតាក់) បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានបទពិសោធខ្ពស់ ក្នុងការស្វែងរកសន្ដិភាពនៅកម្ពុជា ជាពិសេសជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ។ លោក សេន ដឺសុន សង្ឃឹមថា ដោយមានបទពិសោធខ្ពស់នេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២នេះ នឹងមានតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

ការលើកឡើងរបស់លោក សេនដឺសុន បែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងា រជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២នេះ អគារមិត្តភាពនៃទីស្ដីការ គណៈរដ្ឋមន្ត្រី។
នៅក្នុងជំនួបនេះលោក ហោ ណាំហុង បានរំលឹកអំពីការខិតខំពុះពារ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការចរចារក សន្ដិភាពនៅកម្ពុជា អស់រយៈពេលជិត ៤ឆ្នាំ ឆ្នាំ ១៩៨៧-១៩៩១ រហូតដល់មានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីស នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១។

លោក ហោ ណាំហុង បានលើកឡើងថា ក្នុងរយៈពេលជិត ៤ឆ្នាំនោះ ការចរចាមានឧបសគ្គ និងការលំបាកយ៉ាងច្រើន។ ក៏ប៉ុន្តែក្រោយពីការចរចាជិត ៤ឆ្នាំ ខ្មែរក្រហមសុខចិត្តចូលរួមចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ប៉ុន្តែយ៉ាងណា ខ្មែរក្រហម មិនចូលរួមអនុវត្តន៍កិច្ចព្រមព្រៀងនេះទេ ដោយមិនរំសាយអាវុធ និងមិនចូលរួមការបោះឆ្នោត ជាដើម។
អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ បានបញ្ជាក់បន្តថា ក្រោយកងកម្លាំងអ៊ុនតាក់ ដកចេញពីកម្ពុជានៅឆ្នាំ១៩៩៣ សម្ដេច តេជោ បានដាក់ចេញនយោបាយឈ្នះ-ឈ្នះ នៅខែធ្នូ ឆ្នាំ ១៩៩៨ ទើបខ្មែរក្រហម ត្រូវរំលាយ ទំាងនយោបាយ ទំាងយោធា ហើយមេដឹកនាំសំខាន់ៗរបស់ខ្មែរក្រហម ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា កាត់ទោសជាបន្តបន្ទាប់៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


