ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាប្ដេជ្ញាជួយមីយ៉ាន់ម៉ា ឲ្យវិលរកលទ្ធិប្រជាធិបតេយ្យឡើងវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជានឹងបន្តប្ដេជ្ញាចិត្តជួយមីយ៉ាន់ម៉ា ឲ្យវិលត្រឡប់មកកាន់លទ្ធិប្រជាធិបតេយ្យវិញ ស្របតាមការព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ចំណុច របស់អាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ ក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្ដូរទស្សនៈលើមាគ៌ា ឆ្ពោះទៅរកការពន្លឿនការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ ចំណុចរបស់អាស៊ាន។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់លោក មីង អោងឡាំង ថា គ្រប់ភាគីទាំងអស់ ចង់ឃើញមីយ៉ាន់ម៉ា មានវឌ្ឍនភាពឆាប់ៗ នូវអាទិភាពបន្ទាន់ចំនួន ៣ នៃការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច គឺ ១. ការបញ្ឈប់អំពើហិង្សា ២. ការផ្តល់ជំនួយមនុស្សធម៌ទៅដល់គ្រប់ប្រជាជន ដែលកំពុងតែត្រូវការបំផុត ដោយគ្មានឧបសគ្គរារាំង និង ៣. ការកសាងទំនុកចិត្ត និងភាពជឿជាក់។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពីសំណាក់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចលើកទី ២ របស់ប្រេសិតពិសេសនៃប្រធានអាស៊ាន នៅមីយ៉ាន់ម៉ា ដែលអាចនឹងធ្វើឡើងនៅចុងខែឧសភានេះ។
សម្ដេចតេជោ បានបញ្ជាក់ពីសារៈសំខាន់ នៃការអនុញ្ញាតឲ្យប្រេសិតពិសេស បានចូលជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានលោកស្រី អ៊ុង សានស៊ូជី និងលោក វិន ម្ញិន អតីតប្រធានាធិបតីមីយ៉ាន់ម៉ា ជាដើម។ សម្ដេចតេជោលើកឡើងថា ការអនុញ្ញាតឲ្យជួបភាគីពាក់ព័ន្ធទាំងនេះ គឺដើម្បីសំដៅជួយបង្កើតបរិយាកាសអំណោយផល សម្រាប់ការចាប់ផ្ដើមកិច្ចសន្ទនានយោបាយ ប្រកបដោយបរិយាបន្ននៅមីយ៉ាន់ម៉ា៕
អត្ថបទ ៖ ធឿន វ៉ាន់សុង




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


