ព័ត៌មានជាតិ
លោក ជា សុផារ៉ា ស្នើសុំអភិបាលខេត្តកំពតគ្រប់គ្រងផ្ទៃដី «ស្រែអំបិល» ដោយមិនត្រូវអនុញ្ញាតឲ្យមានការសាងសង់អ្វីឡើយ
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំអភិបាលខេត្តកំពត ត្រូវរៀបចំគ្រប់គ្រងផ្ទៃដី «ស្រែអំបិល» ដោយមិនត្រូវអនុញ្ញាតឲ្យមានការសាងសង់លំនៅដ្ឋាន ឬក៏បញ្ហាកែប្រែប្រភេទដីឡើយ។

ការស្នើសុំនេះ គ្រាដែលលោក ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពត នៅព្រឹកថ្ងៃទី ៥ ខែឧសភានេះ។
លោក ជា សុផារ៉ា មានប្រសាសន៍ថា «នៅមានស្រែអំបិលមួយទៀត ស្រែអំបិលនៅកំពតនេះមាន ៣,៧២៦ហិកតា តួលេខនេះត្រូវតែរក្សាទុក នេះគឺសុំឯកឧត្ដមអភិបាលខេត្ត រៀបចំគ្រប់គ្រងមិនអនុញ្ញាតឲ្យមានការកែប្រែប្រភេទដី ដីស្រែអំបិល ដែលចាត់ទុកថាវាជាទំនិញពិសេសរបស់កម្ពុជា របស់យើង»។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាអំបិលនៅខេត្តកំពតនេះ មានពណ៌ខ្មៅបន្តិច តែវាអាចទប់ស្កាត់ជំងឺពកក ប្រសើរជាជាងកម្ពុជាត្រូវទិញអំបិលពីប្រទេសវៀតណាម ឡាវ ដែលមានពណ៌ស តែមិនដឹងថា ប្រើសារធាតុគីមីបែបណាខ្លះនោះទេ។
លោក ជា សុផារ៉ា បានលើកឡើងទៀតថា «អំបិល ដែលជាអំបិលគ្រួសធម្មជាតិ គឺចាត់ទុកថា ជាអំបិលផ្ដល់នូវផាសុកភាព តែបើអំបិលសស្គុះ គឺខ្ញុំថាមិនគួរ បើយើងមានអំបិលហើយ លើកទឹកចិត្តកសិកម្មក្នុងការផលិត ហើយអាចនឹងនាំចេញ តែផ្ទុយទៅវិញការកែប្រែប្រភេទដី មិនឲ្យទៅជាការផលិតអំបិលទេ គឺយើងពិតជាមានការសោកស្ដាយ»។
ជាមួយគ្នានេះ លោក ជា សុផារ៉ា បានស្នើសុំលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ត្រូវគ្រប់គ្រងផ្ទៃដី ដែលអាចផលិតអំបិលបានទាំង ៣,៧២៦ហិកតាឲ្យបាល្អ ដោយមិនត្រូវអនុញ្ញាតមានការធ្វើសំណង់លំនៅដ្ឋាន ឬក៏បញ្ហាកែប្រែប្រភេទដីអ្វីផ្សេងទៀតឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


