ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច បន្តតាមដានពិនិត្យដើម្បីបញ្ចៀស នូវបញ្ហាមិនប្រក្រតីកើតឡើង ជុំវិញកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋ
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា មន្ត្រីជំនាញក្នុងខេត្តស្វាយរៀង ត្រូវបានទទួលការបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់អែប និងតាប្លែត កន្លងមកថ្មីៗនេះ សម្រាប់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ហើយដើម្បីតាមដានពិនិត្យបញ្ចៀស នូវបញ្ហាមិនប្រក្រតីកើតឡើង ជុំវិញកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជ្ឋាភិបាល តែម្តង។

ការលើកឡើងរបស់លោក ឈួរ សុបញ្ញា ខណៈពេលបើកកិច្ចប្រជុំ ស្ដីពី ការរៀបចំផែនការសកម្មភាពឆមាសទី ២ ឆ្នាំ ២០២២ និងវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពី ការតាមដានត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នារសៀលថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២២។
ពិធីនេះប្រារព្ធឡើង ដោយមានការសហការគាំទ្រពីអង្គការយូនីសេហ្វ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរទទួលបន្ទុក និងមន្ត្រីប្រតិបត្តិកម្មវិធីនៃមន្ទីរស.អ.យ.រាជធានី ខេត្ត ក្រោមវត្តមាន សុខ ប៊ុនថា អនុរដ្ឋលេខាធិការ នៃក្រសួងស.អ.យ. លោកឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោកស្រី ឯក សុវណ្ណភារ: អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ផងដែរ។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់នាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់ថា ចាប់ពីថ្ងៃទី ៦ ធ្នូ ឆ្នាំ ២០២១ តទៅបងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិសេស ដែលទទួលផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ-១៩ អញ្ជើញមកពិនិត្យឈ្មោះ ឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានឃុំ-សង្កាត់រៀងៗខ្លួន ដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងសកម្មភាពជុំទី ៨ លើកទី ៣ គិតចាប់តាំងពីថ្ងៃនេះតទៅ។ ដោយឡែកគ្រួសារដែលមិនទាន់បាន ទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដូចព័ត៌មានខាងលើសូមរួសរាន់មកទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋាន ដែលខ្លួនស្នាក់អាស្រ័យនោះ ដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាល បានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើង ដោយសារតែការខុសឈ្មោះ ឬអត្តសញ្ញាណណាមួយនោះ ដាច់ខាត៕
អត្ថបទ៖ វិមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


