ព័ត៌មានជាតិ
ជប៉ុន នឹងប្រគល់វីដេអូបទចម្រៀង “ឥន្ទធនូសម្រាប់ថ្ងៃស្អែក” ឲ្យកម្ពុជានៅរសៀលនេះ
ព័ត៌មានពីក្រសួងការបរទេស បានឲ្យដឹងថា នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងរៀបចំពិធីប្រគល់-ទទួលលិខិត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងវីដេអូបទចម្រៀង “ឥន្ទធនូសម្រាប់ថ្ងៃស្អែក” ដែលពិធីប្រគល់ និងទទួលនេះធ្វើឡើងរវាងលោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស ជាមួយលោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។

“ឥន្ទធនូសម្រាប់ថ្ងៃស្អែក” គឺជាបទចម្រៀងមួយបទត្រូវបាននិពន្ធឡើង ដោយរំលេចឡើងនូវមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅនៃចំណងមិត្តភាព រវាងតារាចម្រៀងជនជាតិជប៉ុនល្បីឈ្មោះមួយរូប ជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងពេលតារាចម្រៀងរូបនេះ បានមកលេងនៅកម្ពុជាតាំងពីពេលកម្ពុជា កំពុងស្ថិតស្ថានភាពក្រីក្រ ដោយសារវិបត្តិសង្គ្រាមស៊ីវិល។
បទចម្រៀង “ឥន្ទធនូសម្រាប់ថ្ងៃស្អែក” នេះ ត្រូវបានតារាចម្រៀង និងសម្តែងជប៉ុនដ៏ល្បីឈ្មោះ លោកស្រី មិណាមិណុ យ៉ូកុ លោកស្រីបានមកប្រទេសកម្ពុជាពីរដង សម្រាប់ការងារទូរទស្សន៍។ លោកស្រីបានមកលើកទី ១ ក្នុងឆ្នាំ ១៩៨៩ និងលើកទី ២ ក្នុងឆ្នាំ ២០១៣។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ បានអះអាងថា សម្តេចបានស្រក់ទឹកភ្នែក នៅមុខនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វឹមីអូ ក្នុងពិធីជប់លៀងមួយ បន្ទាប់ពីបានទស្សនាវីដេអូចម្រៀង របស់សិល្បការិនីដ៏ល្បី ឈ្មោះរបស់ជប៉ុនម្នាក់ ដែលបង្ហាញរូបភាពចាស់ៗ រៀបរាប់ពីអតីតកាលរបស់កម្ពុជា រួមទាំងសាលារៀនមានដំបូលធ្លុះធ្លាយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មកតាមរថយន្ត ខ្ញុំស្រក់ទឹកភ្នែកម្តងទៀត បន្ទាប់ពីការស្រក់ទឹកភ្នែកកាលពី ២អាទិត្យមុន នៅខេត្តខឹម៉ាមូតុ របស់ជប៉ុន ក្នុងពិធីជប់លៀង នាយករដ្ឋមន្ត្រីជប៉ុនបានយកចម្រៀងមួយបទ ដែលសិល្បការិនីដ៏ល្បីឈ្មោះម្នាក់ គាត់ធ្លាប់មកកម្ពុជាពីក្មេង ហើយពេលដែលគាត់ធំធាត់គាត់ត្រឡប់មកកម្ពុជាវិញ ហើយគាត់ក៏បាននិពន្ធចម្រៀង គេយករូបភាពចាស់ៗរបស់យើងយកមកចាក់ ជំនាន់អតីតរដ្ឋកម្ពុជា សាលារៀនមានដំបូងធ្លុះធ្លាយរបស់យើង កូនសិស្សិរបស់យើងមានស្ថានភាពយ៉ាងម៉េច»។

សម្តេចថា «ពេលនោះខ្ញុំស្រក់ទឹកភ្នែក នៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុន។ ចម្រៀងនេះ ភាគីជប៉ុននឹងប្រគល់ឲ្យយើង ដោយកំណត់ទូតត្រឹមត្រូវ ឥឡូវមិនទាន់ប្រគល់បាន ដោយសារតែចម្រៀងនេះ ស្ថិតនៅក្នុងកម្មសិទ្ធិបញ្ញានៃក្រុមហ៊ុនមួយ»៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


