ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅ ដាក់គ្រឿងចក្រកាយប្រឡាយរំដោះទឹក ក្រោយជនលិចដោយជំនន់ទឹកភ្លៀង
ចាប់តាំងពីភ្លៀងធ្លាក់ខ្លាំងមួយមេធំកាលពីថ្ងៃទី១០ ខែមិថុនា មកដល់ថ្ងៃទី១២ ខែមិថុនានេះ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានសង្កេតឃើញវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះដឹកនាំកម្លាំងចុះស្តាប្រពន្ធ័លូរហូតជួលអេស្កាវ៉ាទ័រកាយប្រឡាយបង្ហូទឹកចេញទើបអាចរំដោះទឹកចេញបាន។

តាមការអះអាងពីលោក អ៊ុន ណារ៉ាន់ ជាប្រជាពលរដ្ឋរស់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឲ្យដឹងថា គាត់សូមកោតសសើដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងអាជ្ញាធរដោយផ្ទាល់ចុះមកដល់ទីតាំងដែលរងការលិចលង់ ពិសេសតំបន់ផ្សារបឹងព្រលឹត ដើម្បីរំដោះទឹកចេញកុំឲ្យលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋចាប់តំាងពីភ្លៀងធ្លាក់ខ្លាំងនាថ្ងៃទី១០ ខែមិថុនា មកម្ល៉េះ។

លោក អ៊ុន ណារ៉ាន់ បញ្ជាក់ថា សកម្មភាពរបស់លោកអភិបាលខណ្ឌច្បារអំពៅ ចុះជួយប្រជាពលរដ្ឋពេលជួបទុក្ខលំបាកដោយជំនន់ទឹកភ្លៀងបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋលោកគាំទ្រនិងមានទំនុកចិត្តជារៀងរហូត។ ទាក់ទិនទៅនឹងសកម្មភាពគ្រឿងចក្រចុះកាយប្រឡាយរំដោះទឹកនេះ លោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមិថុនា នេះ ចាប់តាំងពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែមិថុនា នេះ លោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅ បានចុះផ្ទាល់ទាំងថ្ងៃទាំងយប់បន្ទាប់ពីលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋរងការលិចលង់មក។

ចំពោះការដាក់គ្រឿងចក្រអុិចស្ការវ៉ាទឹរ៍ កាយប្រឡាយបង្ហូទឹកចេញពីដីលោកឧកញ៉ា ហេង លី ចុះទៅព្រែក ព្រំប្រទល់សង្កាត់ព្រែកប្រា និងព្រែកថ្មីនេះ គឺធ្វើឲ្យទឹកបានស្រកជាបណ្តើៗជំនួសឲ្យទឹកលូដែលហូយឺតពេលដែលទឹកហូកបុកខ្លាំងពេក។ក្នុងនោះអាជ្ញាធរតាមបណ្តាភូមិសង្កាត់ទាំង៨ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅបានចុះទៅដល់ទីតាំងលិចលង់ដោយជំនន់ទឹកភ្លៀងដោយពុំចាំបាច់ឲ្យបងប្អូនប្រជាពលតដ្ឋស្រែករកឲ្យជួយទាន់ឡើយ៕
អត្ថបទ៖ នរា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


