ព័ត៌មានជាតិ
រដ្ឋមន្ដ្រីការពារជាតិជប៉ុន គាំទ្រចំពោះការដឹកនាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា
រដ្ឋមន្ដ្រីការពារជាតិជប៉ុន បានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះការដឹកនាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា។ ការបង្ហាញការគាំទ្រនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២នេះ។

លោក គីស៊ី ណូប៊ុអូ (KISHI Nobuo) បានជម្រាបជូនសម្ដេចតេជោថា វត្តមានរបស់លោកនៅកម្ពុជានាពេលនេះ គឺដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ចំខួប ៣០ ឆ្នាំនៃការបញ្ជូនកងរក្សាសន្តិភាពនៅកម្ពុជា។ លោកបានបន្តថា ថ្ងៃទី ២១ ខែមិថុនាម្សិលមិញ លោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។

ជាមួយគ្នានេះលោក គីស៊ី ណូប៊ុអូ ក៏បានអរគុណចំពោះការទទួលលោកដោយភាពកក់ក្តៅ ហើយបានគោរពជម្រាបជូនសម្ដេចតេជោថា ទី១. លោកមានសេចក្តីរីករាយ ជាមួយនឹងការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិកន្លងមក ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែរីកចម្រើន និងកាន់តែស៊ីជម្រៅ។ ទី២. បានជួបពិភាក្សាជាមួយនឹងលោក ហ៊ុន ម៉ាណែត ដោយបានផ្លាស់ប្ដូរទស្សនៈ អំពីស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់ និងលើពិភពលោក រួមជាមួយការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផងដែរ។ ទី៣. សូមគោរពវាយតម្លៃខ្ពស់ និងគាំទ្រការដឹកនាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ា ជាពិសេសការជំរុញការអនុវត្តតាមគោលការណ៍ឯកច្ឆ័ន ៥ចំណុចនោះ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយនឹងលោក គីស៊ី ណូប៊ុអូ (KISHI Nobuo) ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ឲ្យកាន់តែស៊ីជម្រៅ និងបើកទូលាយជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនៈ លើការវាយតម្លៃស្ថានភាពតំបន់ និងពិភពលោក។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងសូមឲ្យបន្តជំរុញផែនការ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែសកម្មថែមទៀត ដូចជាការផ្លាស់ប្តូរទស្សនកិច្ច នាយទាហានវ័យក្មេង នាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា លើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជារការសេនាធិការវិស្វកម្ម និងសុខាភិបាលជាដើម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


