ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ស្នើសង្គមស៊ីវិលកុំយករឿងនយោបាយផ្សារភ្ជាប់នឹងបញ្ហាសិទ្ធិមនុស្ស
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា បញ្ហាសិទ្ធិមនុស្ស និងបញ្ហានយោបាយ គឺជារឿងពីរដាច់ដោយឡែក កុំព្យាយាមយកមកផ្សារភ្ជាប់ជាមួយគ្នា។ លោក ជិន ម៉ាលីន លើកឡើងបែបនេះ ជាការឆ្លើយតបនឹងសង្គមស៊ីវិលមួយចំនួន ដែលតែងតែព្យាយាមយកបញ្ហាសិទ្ធិមនុស្សភ្ជាប់នឹងរឿងនយោបាយ។

នៅក្នុងវេទិកាពិភាក្សាជាមួយអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ លោក ជិន ម៉ាលីន ថ្លែងដូច្នេះថា រឿងនយោបាយ ជារឿងមួយដោយឡែក កុំព្យាយាមយកមកភ្ជាប់គ្នា ដើម្បីតែការធ្វើសកម្មភាពរបស់ខ្លួន ឬការការពារជនប្រព្រឹត្តល្មើស។ លោកបញ្ជាក់ថា រឿងសិទ្ធិមនុស្ស គឺជាបច្ចេកទេសគិតទៅលើទិដ្ឋភាពសិទ្ធិមនុស្ស។ សម្រាប់រឿងការអនុវត្តច្បាប់ គឺជារឿងបច្ចេកទេសច្បាប់ត្រូវផ្ដោតលើទិដ្ឋភាពច្បាប់ ទាំងអង្គ ហេតុ និងអង្គច្បាប់។

បើតាមអ្នកនាំពាក្យរូបនេះ នៅពេលសកម្មជនណាមួយប្រព្រឹត្តល្មើសច្បាប់ ហើយត្រូវផ្ដន្ទាទោសតាមនីតិវិធីរបស់តុលាការ ដោយផ្អែកលើមូលដ្ឋានផ្លូវច្បាប់។ ប៉ុន្តែសង្គមស៊ីវិល និងមេធាវី មិនខិតខំការពារតាមផ្លូវច្បាប់ តាមរយៈការផ្ដល់អំណះអំណាងនូវសក្ខីកម្មឲ្យរឹងមាំ ដើម្បីដោះបន្ទុកលើបទចោទនោះទេ បែរជាសង្គមស៊ីវិល រួមទាំងមេធាវី ចោទប្រកាន់ជារឿងនយោបាយទៅវិញ។
លោក ជិន ម៉ាលីន សង្កត់ធ្ងន់ថា ក្នុងនាមជាសង្គមស៊ីវិល និងវិជ្ជាជីវៈជាមេធាវី ត្រូវបង្ហាញមូលដ្ឋានសក្ខីកម្មតាមផ្លូវច្បាប់ជាធរមាន ដើម្បីលើកបង្ហាញថា បុគ្គលនោះមិនមានពិរុទ្ធភាពដូចការចោទប្រកាន់ទេ។ លោកចាត់ទុក ការទាមទារឲ្យដោះលែង ឬទម្លាក់បទចោទនានា មិនអាចធ្វើទៅរួចនោះឡើយ នៅក្នុងសង្គមប្រជាធិបតេយ្យ ព្រោះប្រព័ន្ធតុលាការ គឺមានឯករាជ្យភាព មិនអាចបញ្ជាតាមចិត្តនឹកឃើញបានទេ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


