ព័ត៌មានជាតិ
ខែកក្កដា គ្រោះធម្មជាតិប៉ះពាល់ខេត្ត១៤ បណ្តាលឱ្យស្លាប់មនុស្ស៤នាក់ និងប៉ះពាល់ដំណាំជាង៨ពាន់ហិកតា
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម) ប្រចាំខែកក្កដា បានឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០២២ គ្រោះធម្មជាតិបង្កឡើងដោយខ្យល់ព្យុះចំនួន២ ធ្វើឲ្យមានជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់បានកើតឡើងនៅតាមបណ្តាខេត្តចំនួន១៤ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៤នាក់ និងប៉ះពាល់ដំណាំផ្សេងៗជាង៨ពាន់ហិកតា។

យោងតាមរបាយការណ៍ដដែលបានបន្តថា ខេត្តដែលរងគ្រោះទាំង១៤រួមមានខេត្តព្រះសីហនុ កំពត កោះកុង កែប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ក្រចេះ បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី ។
របាយការណ៍បន្តថា បញ្ហាជំនន់ទឹកភ្លៀង និងខ្យល់ព្យុះនេះបានធ្វើឲ្យលិចផ្ទះសម្បែងរបស់ពលរដ្ឋចំនួន ៩៦៧ខ្នង និងខូចខាតផ្ទះ៤៥ខ្នង, លិចវត្តអារាមចំនួន៣កន្លែង, សាលារៀន ៣កន្លែង និងរងគ្រោះស្លាប់៤នាក់ (ស្រី២ និងក្មេង១នាក់) ហើយប៉ះពាល់ដំណាំស្រូវ ចំនួនជាង ៧៤០០ហិកតា រងការខូចខាតជាង ៧០០ហិកតា, ប៉ះពាល់ដំណាំរួមផ្សំជាង៧០០ ងាប់សត្វពាហនៈ និងសត្វចិញ្ចឹមមួយចំនួនទៀត ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគ្រោះមហន្តរាយប្រចាំខែកក្កដា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា កងប្រតិបត្តិការរុករក និងសង្គ្រោះទាំង១៦កង កងកម្លាំងគ្រប់ប្រភេទនៅតាមបណ្ដាមូលដ្ឋានខេត្តឈរជើងបានត្រៀមកម្លាំងឧបករណ៍សម្ភារសង្គ្រោះ ក្រុមគ្រូពេទ្យ និងមធ្យោបាយដឹកជញ្ជូនដោយប្រចាំការជាប់ជាប្រចាំសម្រាប់សកម្មភាពអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋ ក្នុងគ្រោះទឹកជំនន់ ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់សហការ និងចូលរួមសហការឱ្យជាប់ជាប្រចាំជាមួយក្រសួងពាក់ព័ន្ធ
និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការត្រៀម និងការអន្តរាគមន៍សង្គ្រោះ និងឆ្លើយតបគ្រប់ហេតុការណ៍គ្រោះមហន្តរាយ
ដែលអាចនឹងកើតមានក្នុងរដូវវស្សា ពិសេសជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិរួមមាន អគ្គិភ័យ រន្ទះបាញ់ និងខ្យល់កន្ទ្រាក់ក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៤៦នាក់និងរបួសចំនួន៧៨នាក់ និងបំផ្លាញផ្ទះសម្បែង៣៥១៥ខ្នង មានការថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១កន្លងទៅ មានមនុស្សស្លាប់ចំនួន៧៨នាក់ និងរបួស១២៩នាក់ និងបំផ្លាញផ្ទះសម្បែង៥៤៩១ខ្នង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


