ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច៖ បឹងទន្លេសាប គឺជាខ្ទះអាហារដ៏ធំមហាសាលរបស់ខ្មែរ ដែលត្រូវតែរួមគ្នាថែរក្សា ការពារ
«ទន្លេសាបខ្មែរ គឺជាខ្ទះអាហារដ៏ធំមហាសាលសម្រាប់មនុស្សគ្រប់រូប ជាបឹងដែលសម្បូរដោយជីវចម្រុះគ្រប់ប្រភេទ ដូចដែលដូនតាយើងបានឆ្លាក់នៅលើផ្ទាំងប្រាង្គប្រាសាទ ដូចពាក្យស្លោកខ្មែរដែលនិយាយថា ទីណាមានទឹក ទីនោះមានត្រី, មានបឹងឬទន្លេ មានត្រី»។ នេះ គឺជាលើកឡើងរបស់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យ ម្សិលមិញ។

បើតាមលោកបណ្ឌិត សុខ ទូច គឺរូបចម្លាក់ទាំងអស់នេះមិនមែនមកពីឋានសួគ៌ទេ តែវាបានឆ្លុះបញ្ចាំងពីតថភាពនៃស្រុកខ្មែរពីជំនាន់ដូនតាមក។ ដូច្នេះ លោកថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែរួមគ្នាអនុវត្តនូវប្រការមួយចំនួន ដើម្បីអភិរក្សធនធានជលផលទន្លេសាបដូចជា នៅរដូវបិទនេសាទ សូមកុំទៅនេសាទ ហើយត្រូវដើរតួនាទីជាអ្នកការពារទាំងអស់គ្នានារដូវនោះ។ ជាមួយគ្នានេះ កុំនេសាទដោយប្រើប្រាស់ឧបករណ៍ហាមឃាត់ ឈប់កាប់ទន្ទ្រានព្រៃលិចទឹក ដែលជាជម្រកត្រី និងជាចំណីរបស់ត្រី ក៏ដូចជាជីវចម្រុះដទៃទៀត។

ម្យ៉ាងទៀត លោកលើកឡើងថា ជាការប្រសើរបំផុត បើអាចកាត់បន្ថយបាន សូមកុំរស់នៅលើផ្ទៃបឹងតទៅទៀត ហើយសូមកុំបោះសំរាម ឬកាកសំណល់ផ្លាស្ទិកនានា ចូលទៅក្នុងបឹង មិនថា អ្នកដែលរស់ទៅតាមបឹង ឬអ្នកឆ្លងកាត់តំបន់នោះ និងសូមប្រជាជនខ្មែរទាំងអស់គ្នា ធ្វើជាម្ចាស់បឹងនេះទាំងអស់គ្នា ដូចក្នុងរូបភាពចម្លាក់បានបញ្ជាក់យ៉ាងប្រត្យក្សថា «ក្នុងទឹក មានត្រី, ក្នុងព្រៃ មានសត្វ»៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


